សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលឲ្យដឹងថា ក្រសួងបានរកឃើញករណីវិជ្ជមានវីរុសកូវីដ-១៩ ចំនួន ១០នាក់ ក្នុងនោះចំនួន០៤នាក់ ដែលជាអ្នកដំណើរចូលមកកម្ពុជា មិនមានពាក់ព័ន្ធទៅនឹង “ព្រឹត្តិការណ៍សហគម ន៍២៨វិច្ឆិកា។
បុរសជនជាតិខ្មែរឈ្មោះ អុវ សុគន្ធ អាយុ ៧៥ឆ្នាំ មានអាសយដ្ឋានស្នាក់នៅសង្កាត់ផ្សារថ្មី ខណ្ឌ ដូនពេញ រាជធានីភ្នំពេញ ជាអ្នកដំណើរមកពីប្រទេសចិន មកដល់កម្ពុជានៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ ២០២០ ដែលលទ្ធផលធ្វើតេស្តវត្ថុសំណាកលើកទី២ នៅថ្ងៃទី១៣ នៃការធ្វើចត្តាឡីស័ករបស់បុរសនេះ ដែលផ្តល់ដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា រាជធានីភ្នំពេញ គឺ វិជ្ជមានវីរុសកូវីដ-១៩ ហើយបច្ចុប្បន្ន អ្នកជំងឺត្រូវបានដាក់ឲ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត រាជធានីភ្នំពេញ។
បុរសជន ជាតិអាមេរិកឈ្មោះ KAW THIKUN អាយុ ៥៩ឆ្នាំ មានអាសយដ្ឋានស្នាក់នៅសង្កាត់ផ្សារថ្មី ខណ្ឌដូនពេញ រាជធានីភ្នំពេញ ជាអ្នកដំណើរមកពីប្រទេសចិន មកដល់កម្ពុជានៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ ២០២០ ដែលលទ្ធផលធ្វើតេស្តវត្ថុសំណាកលើកទី២នៅថ្ងៃទី១៣នៃការធ្វើចត្តាឡីស័ករបស់បុរសនេះ ដែលផ្តល់ដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា រាជធានីភ្នំពេញ គឺ វិជ្ជមានវីរុសកូវីដ-១៩ ហើយបច្ចុប្បន្ន អ្នកជំងឺ ត្រូវបានដាក់ឲ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត រាជធានីភ្នំពេញ។
បុរសជនជាតិអាមេរិកឈ្មោះ SHAWN THACH អាយុ ៤២ឆ្នាំ មានអាសយដ្ឋានស្នាក់នៅ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ជាអ្នកដំណើរមកពីប្រទេសចិន មកដល់កម្ពុជានៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០ ដែលលទ្ធផលធ្វើតេស្តវត្ថុសំណាកលើកទី២ នៅថ្ងៃទី១៣ នៃការធ្វើចត្តាឡីស័ក របស់បុរសនេះ ដែលផ្តល់ដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា រាជធានីភ្នំ ពេញ គឺ វិជ្ជមានវីរុសកូវីដ-១៩ ហើយ បច្ចុប្បន្ន អ្នកជំងឺត្រូវបានដាក់ឲ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត រាជធានីភ្នំពេញ។
សូមកត់សម្គាល់ថា៖ អ្នកដំណើរតាមយន្តហោះជាមួយអ្នកជំងឺខាងលើ សរុបមានចំនួន ៤៩នាក់ ដែលនៅក្នុងចំនួននេះ មានបុគ្គលបីនាក់ខាងលើនេះផងដែរ។ រីឯ អ្នក ដំណើរចំនួន ៤៦នាក់ ដែលមាន លទ្ធផលតេស្ត អវិជ្ជមានវីរុសកូវីដ -១៩ នោះ ត្រូវបានដាក់ឲ្យធ្វើចត្តាឡីស័កចំនួន ១៤ថ្ងៃ នៅវិទ្យាល័យបូរី ១០០ខ្នង ចំនួន១៤នាក់ និងនៅសណ្ឋាគារមួយក្នុងរាជធានីភ្នំពេញចំនួន ៣២នាក់ ។
បុរសជនជាតិអាមេរិកឈ្មោះ OUM CHANDARA អាយុ ៤៩ឆ្នាំ មានអាសយដ្ឋានស្នាក់នៅ រាជធានីភ្នំពេញ ជាអ្នក ដំណើរមកពីសហរដ្ឋអាមេរិក បន្តជើងហោះហើរនៅប្រទេសចិន (តៃវ៉ាន់ ) មកដល់ កម្ពុជានៅថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២០ ដែលលទ្ធផលធ្វើតេស្តវត្ថុសំណាករបស់បុរសនេះ ដែលផ្តល់ដោយ វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា រាជធានីភ្នំពេញ គឺ វិជ្ជមានវីរុសកូវីដ-១៩ ហើយបច្ចុប្បន្ន អ្នកជំងឺត្រូវបានដាក់ឲ្យ សម្រាកព្យាបាលនៅមណ្ឌលសុខភាពចាក់អង្រែ រាជធានីភ្នំពេញ។
សូមកត់សម្គាល់ថា៖ អ្នកដំណើរតាមយន្តហោះជាមួយអ្នកជំងឺខាងលើ សរុបមានចំនួន ៤៨នាក់ ដែលនៅក្នុងចំនួននេះ មានបុគ្គលខាងលើនេះផងដែរ។ រីឯ អ្នកដំណើរចំនួន ៤៧នាក់ ដែលមានលទ្ធផល តេស្ត អវិជ្ជមានវីរុសកូវីដ-១៩ នោះ ត្រូវបានដាក់ឲ្យធ្វើចត្តាឡីស័កចំនួន ១៤ថ្ងៃ នៅសណ្ឋាគារមួយក្នុង រាជធានីភ្នំពេញចំនួន ១៦នាក់ និងនៅសណ្ឋាគារមួយទៀតក្នុងរាជធានីភ្នំពេញចំនួន ៣១នាក់ ។
ដោយឡែកចំនួន ០៦នាក់ ដែលជាអ្នកពាក់ព័ន្ធទៅនឹង “ព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា គឺស្ត្រីជនជាតិខ្មែរឈ្មោះ MUY SOPHEAVY អាយុ ២២ឆ្នាំ មានអាសយដ្ឋានស្នាក់ នៅផ្ទះជួល ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ជាបុគ្គលិកហាង Pedro ផ្លូវព្រះសីហនុ ជាអ្នកប៉ះពាល់ជា មួយអ្នកជំងឺកូវីដ-១៩ ជាស្ត្រីឈ្មោះ ឡាយ សេងលីន អាយុ ២១ឆ្នាំ ដែលបានរកឃើញមានវីរុសកូវីដ-១៩ នៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ ២០២០ បានចូលទៅហាងនោះដែរ កំពុងតែសម្រាកព្យាបាលនៅមណ្ឌលសុខភាពចាក់អង្រែ រាជធានី ភ្នំពេញ។
ស្ត្រីជនជាតិខ្មែរឈ្មោះ YEAK CHANTHA អាយុ ២៨ឆ្នាំ មានអាសយដ្ឋានស្នាក់នៅផ្ទះលេខ ២៣៦ ផ្លូវលេខ៦៣៨ ភូមិម៉ាក់ភ្លៀង សង្កាត់ច្បារអំពៅ១ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ជាបុគ្គលិក ហាង Pedro ផ្លូវព្រះសីហនុ ជាអ្នកប៉ះពាល់ជាមួយអ្នកជំងឺកូវីដ-១៩ ជាស្ត្រីឈ្មោះ ឡាយ សេងលីន អាយុ ២១ឆ្នាំ ដែលបានរកឃើញមានវីរុសកូវីដ-១៩ នៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២០ បានចូលទៅហាងនោះដែរ កំពុងតែសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។
បុរសជនជាតិខ្មែរឈ្មោះ CHEAK CHANRATH អាយុ ២០ឆ្នាំ មានអាសយដ្ឋានស្នាក់នៅសង្កាត់ត្រឡោកបែក៣ ខណ្ឌទួល គោក រាជធានីភ្នំពេញ ជាបុគ្គលិកហាង Pedro ផ្លូវព្រះសី ហនុ ជាអ្នកប៉ះពាល់ជាមួយអ្នកជំងឺកូវីដ-១៩ ជាស្ត្រីឈ្មោះ ឡាយ សេងលីន អាយុ ២១ឆ្នាំ ដែលបានរកឃើញមាន
វីរុសកូវីដ-១៩ នៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២០ បានចូលទៅហាងនោះដែរ កំពុងតែសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្ត ភាពខ្មែរ -សូវៀត។
ស្ត្រីជនជាតិខ្មែរឈ្មោះ PHO DOLLA អាយុ ២៤ឆ្នាំ មានអាសយដ្ឋានស្នាក់នៅ សង្កាត់ទន្លេបា សាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ជាបុគ្គលិកហាង Pedro ផ្លូវព្រះសីហនុ ជាអ្នកប៉ះពាល់ជាមួយអ្នកជំងឺកូវីដ -១៩ ជាស្ត្រីឈ្មោះ ឡាយ សេងលីន អាយុ ២១ឆ្នាំ ដែលបានរកឃើញមានវីរុសកូវីដ-១៩ នៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ ២០២០ បានចូលទៅហាងនោះដែរ កំពុងតែសម្រាកព្យា បាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។ បុរសជនជាតិខ្មែរឈ្មោះ KHAN VEHA អាយុ ២៣ឆ្នាំ មានអាសយដ្ឋានស្នាក់នៅស្តុប NOKIA ខណ្ឌសែនសុខ រាជធានីភ្នំពេញ ជាបុគ្គលិកហាង Pedro ផ្លូវព្រះសីហនុ ជាអ្នកប៉ះពាល់ជាមួ យអ្នកជំងឺ កូវីដ-១៩ ជាស្ត្រីឈ្មោះ ឡាយ សេងលីន អាយុ ២១ឆ្នាំ ដែលបានរកឃើញមានវីរុសកូវីដ-១៩ នៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២០ បានចូលទៅហាងនោះដែរ កំពុងតែសម្រា កព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។
ស្ត្រីជនជាតិ ខ្មែរឈ្មោះ KOUCH DAVIN អាយុ ២៣ឆ្នាំ មានអាសយ ដ្ឋានស្នាក់នៅផ្ទះលេខអ៊ី៥៣ ភូមិតាងួន សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ ជាបុគ្គលិកហាង Pedro ផ្លូវព្រះសីហនុ ជាអ្នកប៉ះពាល់ជាមួយអ្នកជំងឺកូវីដ-១៩ ជាស្ត្រីឈ្មោះ ឡាយ សេងលីន អាយុ ២១ឆ្នាំ ដែលបានរកឃើញមានវីរុសកូវីដ-១៩ នៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២០ បានចូលទៅហាងនោះដែរ កំពុងតែសម្រាកព្យាបាលនៅមន្ទីរពេទ្យ
មិត្តភាពខ្មែរ-សូវៀត។
លទ្ធផលធ្វើតេស្តវត្ថុសំណាករបស់បុគ្គលទាំង ០៦នាក់ខាងលើនេះ ផ្តល់ដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា រាជធានីភ្នំពេញ គឺ វិជ្ជមានវីរុសកូវីដ-១៩ ហើយបច្ចុប្បន្នអ្នកជំងឺត្រូវបានដាក់ឲ្យសម្រាកព្យាបាល នៅមន្ទីរពេទ្យមិត្តភាពខ្មែរ- សូវៀត ចំនួន ០៥នាក់ និងនៅមណ្ឌលសុខភាពចាក់អង្រែ ក្រោមរាជធានី ភ្នំពេញ ចំនួន០១នាក់។
គិតត្រឹមម៉ោង ០៧:០០ព្រឹកថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២០ ស្ថាន ភាពជំងឺកូវីដ-១៩ នៅកម្ពុជាមាន ចំនួនអ្នកព្យាបាល ជា សះស្បើយសរុបទូទាំងប្រទេស មានចំនួន ៣០៥នាក់ (ស្មើនឹង ៨៨,៤១% ធៀប នឹងចំនួនអ្នកមានវីរុសកូដ-១៩ ទាំងអស់) នៅក្នុងចំនួននេះ មានស្រី ៦២នាក់ និងបុរស ២៤៣នាក់។ អ្នកមានវីរុសកូវីដ-១៩ មានចំនួនសរុប ៣៤៥ នាក់ (ស្រ្តី ៨០នាក់ និងបុរស ២៦៥នាក់៕









