ភ្នំពេញ ៖ ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសបើកដំណើរការឡើងវិញនៅដំណាក់កាលទី១ ក្នុងកំឡុងខែសីហា ឆ្នាំ២០២០ ទៅតាមការព្រមព្រៀងជាគោលការណ៍ពីរាជរដ្ឋាភិបាល សម្រាប់គ្រឹះស្ថានសិក្សាឯកជន ដែលមានស្តង់ដាខ្ពស់ចំនួន ២០ ដែលមានទីតាំងស្ថិតនៅរាជធានីភ្នំពេញ ក្រុងសៀមរាប និងក្រុងបាត់ដំបង។
ទោះបីជាយ៉ាងនេះក្តី សាលាទាំង ២០នោះ ត្រូវបានកំណត់ឲ្យអនុវត្តតាមគោលការណ៍របស់ក្រសួងអប់រំ យុវជន និងកីឡា និងវិធានការសុវត្ថិភាពសុខភាព របស់ក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក (WHO) ផងដែរ៕
សំអាង






