
ក្រសួងអប់រំ យុវជន និងកីឡា ចាប់ផ្តើមកិច្ចសហប្រតិបត្តិការជាមួយក្រសួងព័ត៌មាន ក្នុងការរៀបចំការផលិត និងផ្សព្វផ្សាយកម្មវិធី ការសិក្សាពីចំងាយ និងការសិក្សាតាមអេឡិចត្រូនិក។
តាមរយៈការចុះហត្ថលេខានាពេលកន្លងទៅ ក្រសួងទាំងពីរ នឹងផលិតជាមេរៀនជាច្រើនមុខវិជ្ជា យកមកចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៏ជាតិ២ រឺ TVK2 ដែលទើបបង្កើតថ្មី ក្នុងគោលដៅ ផ្តល់ឱកាសដល់សិស្សានុសិស្ស អាចសិក្សាកាន់តែងាយស្រួល ទាំងប្រជុំជន និងជនបទ។