
ដោយសារស្ថានភាព នៃការចម្លងក្នុងសហគមន៍ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ មិនទាន់ធូរស្រាល និង ដើម្បីចៀសវាងការឆ្លងជំងឺកូវីដ-១៩ ក្នុងសហគមន៍ទ្រង់ទ្រាយធំ ក្រសួងអប់រំ យុវជន និងកីឡា បានធ្វើការណែនាំដល់អង្គ ភាពថ្នាក់ជាតិ ទាំងអស់ អនុវត្តនូវវិធានការបន្តរឹតបន្តឹងការប្រុងប្រយ័ត្ន និងពង្រឹងការអនុវត្តវិធានការ “៣ការពារ និងពាកុំ” ឱ្យបានម៉ឺងម៉ាត់ អនុញ្ញាតឱ្យមន្ត្រីអប់រំធ្វើការនៅតាមផ្ទះរៀងៗ ខ្លួនតាមប្រព័ន្ធអនឡាញ និងត្រូវរៀបចំមន្ត្រីប្រចាំ ការក្នុងចំនួនតិច(១០ភាគរយ)។
ក្រសួងផ្អាករាល់សកម្ម ភាពជួបជុំ និងត្រូវរៀបចំតាមរយៈប្រព័ន្ធអនឡាញ ក្នុងករណីចាំបាច់ បន្តដាក់ឆ្លងឯកសារ និងបែងចែកឯកសារតាមប្រព័ន្ធឌីជីថល មន្ត្រីអប់រំទាំងអស់ត្រូវពាក់ម៉ាសការពារឱ្យបានជាប់ លាប់គ្រប់ពេលចេញ-ចូល និងពេលបំពេញការងារ។
មន្ត្រីអប់រំត្រូវចៀសវាងទៅកន្លែង ដែលមានហានិភ័យឆ្លងកូវីដ -១៩ គ្រប់ច្រកចេញ-ចូល ត្រូវកំណត់ឱ្យមានការវាស់កម្ដៅ និងពាក់ម៉ាសជាប្រចាំ ក្នុងករណីមិនអនុវត្តតាមមិនអនុញ្ញាតឱ្យចូលក្នុងបរិវេណ ជាដាច់ខាតត្រូវករណីមានការសង្ស័យ ឬ សភាពមិនប្រក្រតី ដែលជារោគសញ្ញានៃជំងឺកូវីដ-១៩ ត្រូវរាយការណ៍ ឬ ទូរស័ព្ទ៕

