ក្រុងប៉ោយប៉ែត៖ពលរដ្ឋនៅភូមិអណ្ដូងថ្មមាស សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ប្រមាណ ៣០នាក់តំណាងឲ្យពលរដ្ខក្នុងភូមិកាលពីវេលាម៉ោង៨និង១៧នាទីព្រឹកថ្ងៃទី១៤ខែមីនាឆ្នាំ២០១០នេះបានយករនាំងដែកបិទផ្លូវមិនឲ្យ រថយន្តដឹកដីចេញចូលភូមិ ដោយសារមិនស្រោចទឹកលើផ្លូវ ធ្វើឲ្យមានធូលីហ៊ុយបង្ករឲ្យប៉ះពាល់សុខភាពពួកគាត់ ។
ពួកគាត់បញ្ជាក់ថាៈរៀងរាល់ថ្ងៃរថយន្តកង់១០បានដឹកអាចម៍ដីបើកឆ្លងកាត់ភូមិពួកគាត់យកអាចម៏ដីទៅចាក់ឲ្យក្រុមហ៊ុនតាំង គឹមហួត ពុះដីជាឡូតិ៍លក់ ដោយបើកបរក្នុងល្បឿនលឿន ដីហ៊ុយបង្ករ ហានីភ័យខ្ពស់ប៉ះពាល់សុខភាពផ្លូវដង្ហើម, ប៉ះពាល់ដល់សិស្សដែលធ្វើដំណើរទៅសិក្សា ប៉ះពាល់ក្នុងការបើករបរអាជីវកម្មដូចជាលក់បាយ បបរប្រចាំថ្ងៃភ្ញៀវត្អូញត្អែរហូបចុកមិនកើត។
ភួយម៉ុងក្នុងផ្ទះដិតដាមដោយធូលី។ទោះជាពួកគាត់ប្រាប់ក៏នៅមិនស្ដាប់នៅតែបន្តបើកបរផ្គើនទៅនិងបំរាមអ្នកស្រុក ពួកគាត់ស្នើឲ្យមេភូមិប្រាប់ក៏នៅមិនព្រមស្ដាប់ដោយមានការអាងបក្សពួកខ្សែស្រឡាយជាដើម ។
ហេតុនេះហើយទើបពួកគាត់សម្រេចចិត្តស្នើសុំដល់អាជ្ញាធរមូលដ្ឋានធ្វើរនាំងដែកបិទផ្លូវមិនឲ្យរថយន្តបើកបរបន្តទៀតយ៉ាងដូច្នេះ៕
ក្រុងប៉ោយប៉ែត៖ពលរដ្ឋនៅភូមិអណ្ដូងថ្មមាស សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ប្រមាណ ៣០នាក់តំណាងឲ្យពលរដ្ខក្នុងភូមិ កាលពីវេលាម៉ោង៨និង១៧នាទីព្រឹកថ្ងៃទី១៤ខែមីនាឆ្នាំ២០១០នេះបានយករនាំងដែកបិទផ្លូវមិនឲ្យរថយន្តដឹកដីចេញចូលភូមិ ដោយសារមិនស្រោចទឹកលើផ្លូវ ធ្វើឲ្យមានធូលីហ៊ុយបង្ករឲ្យប៉ះពាល់សុខភាពពួកគាត់ ។ពួកគាត់បញ្ជាក់ថាៈរៀងរាល់ថ្ងៃរថយន្តកង់១០បានដឹកអាចម៍ដីបើកឆ្លងកាត់ភូមិពួកគាត់យកអាចម៏ដីទៅចាក់ឲ្យក្រុមហ៊ុនតាំង គឹមហួត ពុះដីជាឡូតិ៍លក់ ដោយបើកបរក្នុងល្បឿនលឿន ដីហ៊ុយបង្ករ ហានីភ័យខ្ពស់ប៉ះពាល់សុខភាពផ្លូវដង្ហើម, ប៉ះពាល់ដល់សិស្សដែលធ្វើដំណើរទៅសិក្សា ប៉ះពាល់ក្នុងការបើករបរអាជីវកម្មដូចជាលក់បាយ បបរប្រចាំថ្ងៃភ្ញៀវត្អូញត្អែរហូបចុកមិនកើត។ ភួយម៉ុងក្នុងផ្ទះដិតដាមដោយធូលី។ទោះជាពួកគាត់ប្រាប់ក៏នៅមិនស្ដាប់នៅតែបន្តបើកបរផ្គើនទៅនិងបំរាមអ្នកស្រុក ពួកគាត់ស្នើឲ្យមេភូមិប្រាប់ក៏នៅមិនព្រមស្ដាប់ដោយមានការអាងបក្សពួកខ្សែស្រឡាយជាដើម ។ហេតុនេះហើយទើបពួកគាត់សម្រេចចិត្តស្នើសុំដល់អាជ្ញាធរមូលដ្ឋានធ្វើរនាំងដែកបិទផ្លូវមិនឲ្យរថយន្តបើកបរបន្តទៀតយ៉ាងដូច្នេះ៕
Posted by SEATV News 24 Hours on Friday, 13 March 2020





