ទីភ្នាក់ងារសហប្រតិបតិ្តការអន្តរជាតិហៅកាត់ថា JICA បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយរយះពេល២ថ្ងៃ នៅខេត្ត បាត់ដំបង ដោយបានសហការជាមួយសាកលវិទ្យាល័យជាតិបាត់ដំបង ក្រោមប្រធានបទ “កិច្ចសហ ប្រតិបត្តិការរបស់ចៃកា និងដំណើទស្សនកិច្ចសិក្សា ក្នុងវិស័យមីនរបស់ប្រទេសកម្ពុជា។
សិក្ខា សាលាផ្សព្វ ផ្សាយ មានការចូលរួមពីនិស្សិតដែលកំពុងសិក្សានៅមហាវិទ្យាល័យ ឆ្នាំទី២ ទី៣ និងទី៤ មានដូចជា ផ្នែកអក្សរ សាស្ត្រខ្មែរ អក្សរសាស្ត្រអង់គ្លេស អក្សរសាស្ត្រចិន ព័ត៌មានវិទ្យា និតិសាស្ត្រ កែច្នៃអាហារ វិទ្យាសាស្ត្រសត្វ គណនេយ្យ ធនាគារ និងចិត្តវិទ្យា។
សិក្ខាសាលានេះត្រូវបានរៀបចំឡើងក្នុងគោល បំណងផ្តល់នូវចំណេះដឹងមូលដ្ឋានដល់និស្សិត អំពីជំនួយអភិវឌ្ឍផ្លូវការរបស់ប្រទេសជប៉ុនក្នុងកិច្ចការរួមចំណែកដល់ការអភិវឌ្ឍន៍វិស័យមីនរបស់ប្រទេសកម្ពុជា។
សិស្សនិស្សិត បានសម្តែងនូវចំណាប់អារម្មណ៏ និងថ្លែងអំណរ គុណដល់ប្រទេសជប៉ុន និង JICA ដែលរៀបចំសិក្ខាសាលា និងដំណើរទស្សនកិច្ចសិក្សាដែលជួយបង្កើនការយ់ដឹងរបស់ពួកគេលើសម្មភាពបោស សម្អាតមីន និងការអភិវឌ្ឍន៍ប្រទេសកម្ពុជាដោយមានការចូលរួមពីបុគ្គលិកចៃកា ក្រុមការងារជំនាញស៊ីម៉ាក់ ក្នុងដំណើរការនៃការដោះមីន។
ក្នុងនោះដែលទស្សនកិច្ចសិក្សាបានជ្រើសរើសនិស្សិតចំនួន ២៥រូប ធ្វើដំណើរទៅភូមិចម្លងរមាំងលើ ឃុំអូរសមរិល ស្រុកសំឡូតខេត្តបាត់ដំបងដែលមានចំងាយប្រមាណ៧៥គីឡូម៉ែត្រ ពីទីរួមខេត្ត ដោយសារការឆ្លងកាត់សង្រ្គាមកំឡុងឆ្នាំ១៩៧០ ជាហេតុធ្វើអោយភូមិនេះមាននៅសេសសល់គ្រាប់មីន និងគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះនៅរាយបាយស្ទើរតែពាសពេញភូមិ។
ក្រោមការដឹកនាំទស្សនកិច្ចសិក្សាដោយក្រុមការងារជំនាញរបស់ស៊ីម៉ាក់ បានអោយដឹងថា មាន១៤៥ចំការមីននៅក្នុងភូមិក្រោយការបោសសម្អាតមីនក្នុងឆ្នាំ២០០០ ដល់ឆ្នាំ២០២២ ការបោស សម្អាតមីនបានចំនួន ១២៥ ចំការមីន ហើយនៅមានចំការមីននៅសល់ចំនួន២០ ទៀតដែលមានផ្ទៃដីសរុបចំនួន ១៦៥ ហិតា កំពុងអនុវត្តន៍ផែនការបន្តបោសសម្អាតឆ្នាំ២០២៣នេះ៕






