ក្រុមទាហានប៉ារ៉ារុស្ស៊ីបីក្រុម ដែលមានមូលដ្ឋាននៅអ៊ុយក្រែន បាននិយាយថាពួកគេបានឆ្លងចូលក្នុងប្រទេសរុស្ស៊ី ហើយឥឡូវនេះកំពុងប្រយុទ្ធជាមួយទាហានរដ្ឋាភិបាលនៅទីនោះ។ FRL និងអ្នកនយោបាយរុស្ស៊ីនិរទេសម្នាក់បានអះអាងថាភូមិចំនួនពីរ ត្រូវបានគ្រប់គ្រងដោយ កងកម្លាំងរំដោះ។ ក្រសួងការ ពារជាតិរុស្ស៊ី បាននិយាយថា ការប៉ុនប៉ងនេះ ត្រូវបានរារាំង។ ទាហានអ៊ុយក្រែនជាង ២៣៤នាក់ត្រូវបានសម្លាប់ និងរថក្រោះជាច្រើនគ្រឿងត្រូវបានបំផ្លាញ។ យោងតាមអភិបាលតំបន់ ប៊ែលហ្គោរ៉ូត បាននិយាយថា សមាជិកម្នាក់នៃកងកម្លាំងការពារទឹកដីរបស់ប្រទេសរុស្ស៊ីត្រូវបានសម្លាប់ និងជនស៊ីវិល ១០នាក់បានរងរបួស។ យោធាអ៊ុយក្រែន បានបដិសេធការជាប់ពាក់ព័ន្ធណាមួយនៅក្នុងការវាយឆ្មក់ឆ្លងព្រំដែនកាលពីថ្ងៃអង្គារ។
អ្នកនាំពាក្យទីភ្នាក់ងារស៊ើបការណ៍យោធារបស់ប្រទេស បាននិយាយថា ក្រុមប៉ារ៉ាហ្គាយគឺជា អង្គការឯករាជ្យរបស់ជនជាតិរុស្ស៊ី។ រុស្ស៊ីបាននិយាយថា អ៊ុយក្រែនបានបាញ់បង្ហោះយន្តហោះគ្មានមនុស្សបើកចំនួន ២៥គ្រឿងលើគោលដៅនៅទូទាំងប្រទេសរុស្ស៊ី ប៉ុន្តែ ការវាយប្រហារត្រូវបានរារាំង។ នៅកន្លែងផ្សេងទៀត មនុស្សយ៉ាងហោចណាស់បីនាក់បានស្លាប់ និង ៣៨នាក់បានរងរបួសកាលពីយប់ថ្ងៃអង្គារ នៅពេលដែលមីស៊ីលរបស់រុស្ស៊ីបានវាយប្រហារអគារផ្ទះល្វែងចំនួនពីរនៅកណ្តាលទីក្រុង គ្រីវី រីរបស់អ៊ុយក្រែន។ ក្មេងៗស្ថិតក្នុងចំណោមជនរងគ្រោះ ហើយចំនួនអ្នកស្លាប់អាចនឹងកើនឡើង ខណៈដែលប្រតិបត្តិការស្វែងរក និងជួយសង្គ្រោះកំពុងបន្ត៕
ប្រែសម្រួលដោយ: សាំង ម៉ីស៊ូ






