
ក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនបាននិយាយ ថាមេដឹកនាំក្រុមហាម៉ាស់ Ismail Haniyeh ត្រូវបានសម្លាប់នៅក្នុងរដ្ឋធានី Tehran របស់ប្រទេសអ៊ីរ៉ង់។ សេចក្តីថ្លែងការណ៍មួយរបស់កងឆ្មាំបដិវត្តអ៊ីស្លាមបាននិយាយថា “លំនៅដ្ឋានរបស់ Ismail Haniyeh ប្រធានការិយាល័យនយោបាយនៃក្រុមតស៊ូអ៊ីស្លាមហាម៉ាស ត្រូវបានវាយប្រហារនៅទីក្រុង Tehran ហើយជាលទ្ធផលនៃឧប្បត្តិហេតុនេះ គាត់និងអង្គរក្សម្នាក់របស់គាត់ត្រូវបានសម្លាប់”។
មុនពេលលោកHaniyeh ត្រូវបានសម្លាប់គាត់ស្ថិតនៅក្នុងទីក្រុង Tehran ដើម្បីចូលរួមពិធីស្បថចូលកាន់តំណែងរបស់ប្រធានាធិបតីអ៊ីរ៉ង់ Masoud Pezeshkian កាលពីថ្ងៃអង្គារ។


