អាមេរិក ៖ ក្រុមសិទ្ធិមនុស្សអន្តរជាតិ បានចោទប្រកាន់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ត្រាំ ពីបទញុះញុងឲ្យមានការស្អប់ខ្ពើមប្រឆាំងនឹងជនជាតិភាគតិចនិងសាសនា។ អង្គការឃ្លាំមើលសិទ្ធិមនុស្ស ដែលមានមូលដ្ឋាននៅទីក្រុងញូវយ៉ក បានចេញរបាយការណ៍ប្រចាំឆ្នាំរបស់ខ្លួនស្តីពីបញ្ហាសិទ្ធិមនុស្សនៅជុំវិញពិភពលោក។
របាយការណ៍នេះបានរិះគន់យ៉ាងខ្លាំងទៅលើលោក Trump ដោយបានចាត់ទុកលោកថាជាមនុស្សដែលព្រងើយកណ្តើយនិងស្អប់ខ្ពើម ចំពោះសិទ្ធិមនុស្ស ក្នុងតំណែងជាប្រធានាធិបតីរយៈពេល ៤ ឆ្នាំរបស់លោក។
របាយការណ៏ក៏បានលើកឡើងថាលោក Trump បានបិទភ្នែកចំពោះការរើសអើងជាតិសាសន៍ បន្ទាប់ពីប៉ូលីសបានសម្លាប់លោក George Floyd កាលពីខែឧសភា និងការសម្លាប់ប៉ូលីសជាបន្តបន្ទាប់ទៅលើជនជាតិស្បែកខ្មៅ។
របាយការណ៍បាននិយាយថាខណៈប្រធានាធិបតី ចូលមកបន្តតំណែងនាពេលខាងមុខ លោក Joe Biden និងជាមេដឹកនាំសហរដ្ឋអាមេរិក ដែល លោកគួរតែពង្រឹងការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលចំពោះសិទ្ធិមនុស្ស។
ទាក់ទងនឹងប្រទេសចិនរបាយការណ៍នេះបានរិះគន់ការដាក់ច្បាប់សន្តិសុខជាតិរបស់ទីក្រុងប៉េកាំង សម្រាប់ទីក្រុងហុងកុង ដោយចាត់ទុកច្បាប់នេះជាការបំពានលើសេរីភាពរបស់ប្រជាជនក្រុងហុងកុង។ របាយការណ៏ និយាយថាអាជ្ញាធរចិនកំពុងឃុំឃាំងជនជាតិអ៊ីស្លាមអ៊ុយហ្គ័រតាមអំពើចិត្តនៅក្នុងតំបន់ស្វយ័តស៊ីនជាំងអ៊ុយហ្គ័រ៕
ដោយ ៖ ប៊ុនថន






