ក្រុមហ៊ុនរថយន្តអគ្គិសនីចិន BYD កំពុងពង្រីកទីផ្សារទៅកាន់បណ្តាប្រទេសនានា ជាមួយប្រជាប្រិយភាពកើនឡើងឥតឈប់ឈរ ដោយសារតម្លៃសមរម្យ អមជាមួយនឹងគុណភាពអាចទទួលយកបានពីអតិថិជន។
បើតាមការចេញផ្សាយដោយសារព័ត៌មន Insider EV បានឲ្យដឹងថា ក្រុមហ៊ុន Toyota ឈរនៅលេខរៀងទី១ ដោយលក់រថយន្តបានចំនួន ៦៥១,២០០ គ្រឿង និង Volkswagen ឈរនៅលេខរៀងទី២ លក់បាន ៣៤៦,២០០គ្រឿង ខណៈ BYD ទទួលបានចំណាត់ថ្នាក់លេខ៣ ជាមួយចំនួនលក់ជិត ៣១៥,៦០០។
យោងតាមរបាយការណ៍ប្រាក់ចំណូលរបស់ BYD នៅក្នុងខែ សីហា គឺបង្ហាញថាប្រហែល ២/៣ នៃការលក់គឺទៅលើរថយន្តប្រភេទកូនកាត់ ខណៈតែចំនួនលក់រថយន្តអគ្គិសនីកើនឡើង ១២%។
ផលិតផលរថយន្ត EV, Hybrid និង PHEV របស់ម៉ាកយីហោចិនមួយBYDនេះ ត្រូវបានដាក់លក់យ៉ាងច្រើនគ្រប់ទីកន្លែងឥឡូវនេះ លើកលែងតែសហរដ្ឋអាមេរិកប៉ុណ្ណោះ។
ប្រការនេះ ធ្វើឲ្យ BYD ជាប់ឈ្មោះក្លាយជាម៉ាកយីហោរថយន្តលក់ដាច់បំផុតទី៣ លើពិភពលោកប្រចាំខែកក្កដា
ប្រែសម្រួលដោយ ម៉ុក ម៉ានិច






