ថ្មីៗនេះក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Microsoft បានប្រកាសថា ក្រុមប្រឹក្សាភិបាលរបស់ខ្លួនសម្រេចអនុម័តកម្មវិធីទិញភាគហ៊ុនថ្មីត្រឡប់មកវិញ ដែលមានតម្លៃជាទឹកប្រាក់រហូតដល់៦០ពាន់លានដុល្លារ។ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សនេះ បានប្រកាសភាគលាភប្រចាំត្រីមាសចំនួន ០.៨៣ដុល្លារក្នុងមួយហ៊ុន ដែលឆ្លុះបញ្ចាំងពីការកើនឡើង១០% បើធៀបនឹងត្រីមាសមុន។
បើតាមការចេញផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ២០២៤ បានឲ្យដឹងថា ក្រុមហ៊ុន Microsoft នឹងរៀបចំកិច្ចប្រជុំម្ចាស់ភាគហ៊ុនប្រចាំឆ្នាំរបស់ខ្លួននៅថ្ងៃទី១០ ខែធ្នូ។
ក្រុមហ៊ុនយក្សនេះក៏ធ្លាប់និយាយថា ខ្លួននឹងចំណាយកាន់តែច្រើនក្នុងឆ្នាំសារពើពន្ធនេះលើហេដ្ឋារចនាសម្ព័ន្ធ AI ហើយជាលិទ្ធផល គឺបានរាយការណ៍ពីការកើនឡើង ៧៧.៦% នៃការចំណាយមូលធននៅក្នុងត្រីមាសដែលបានបញ្ចប់នៅថ្ងៃទី៣០ ខែមិថុនា ដែលភាគច្រើន ដោយសារតែការចំណាយទាក់ទងទៅ AI ៕
ប្រែសម្រួលដោយ ម៉ុក ម៉ានិច






