
ពិភពលោក ៖ តុលាការសហរដ្ឋអាមេរិកបានសម្រេចថា ក្រុមហ៊ុន Samsung ត្រូវបង់ប្រាក់ចំនួន 539 លានដុល្លារអាមេរិក ទៅឱ្យក្រុមហ៊ុន Apple សម្រាប់ការចម្លងលក្ខណៈពិសេសនៃស្មាតហ្វូន ដែលមានអាជ្ញាប័ណ្ណ បន្ទាប់ពីការវិនិច្ឆ័យអស់រយៈ ពេលមួយឆ្នាំ។
ក្រុមហ៊ុន Samsung មិនទាន់បាននិយាយនៅឡើយទេ ថាតើក្រុមហ៊ុននឹងធ្វើបណ្តឹងឧទ្ទរណ៏ សាលក្រម នេះឬយ៉ាងណា ប៉ុន្តែប្រសិនបើក្រុមហ៊ុនធ្វើបែបនេះមែននោះ ក្រុមហ៊ុននឹងត្រូវសងសំណង 140 លានដុល្លារបន្ថែមទៀត ប្រសិនបើ សាលក្រមនេះនៅដដែល។
ការលួចបន្លំអាជ្ញាប័ណ្ឌ រវាងក្រុមហ៊ុនផលិតស្មាតហ្វូនកំពូល ទាំង 2 នៅលើពិភពលោក បានចាប់ផ្តើម នៅក្នុងឆ្នាំ 2011 ។ ក្រុមហ៊ុន Samsung ត្រូវបានរកឃើញថា ត្រូវទទួលខុសត្រូវលើការសងនេះនៅឆ្នាំក្រោយ ប៉ុន្តែការមិនយល់ព្រមលើចំនួន ទឹកប្រាក់ដែលត្រូវបង់ ទើបនាំឱ្យមានការកាត់ក្តី ឡើងវិញ ដែលមានរយៈពេលរហូតមកទល់ពេលនេះ។
សាលក្រមនាពេលថ្មីៗនេះ គឺជាការសម្រុះសម្រួលមួយ សម្រាប់ក្រុមហ៊ុនទាំពីរ ដោយសារ ក្រុមហ៊ុន Apple បាននិយាយថា ក្រុមហ៊ុនទទួលបានប្រាក់ចំណេញចំនួន 1ពាន់លានដុល្លារអាមេរិក ពីការលក់ទូរស័ព្ទដែលបំពាននេះ ខណៈក្រុមហ៊ុន Samsung បានកំណត់ការខូចខាតដល់ប្រមាណ 28 លានដុល្លារអាមេរិក។
ក្រុមអ្នកវិភាគនិយាយថា ករណីនេះបានចោទជាសំនួរ ថាតើប្រាក់ចំណេញ គួរតែត្រូវ បានផ្តល់អោយឬយ៉ាងណា ប្រសិនបើការរំលោភបំពានត្រូវបានរកឃើញ។