ឯកអគ្គរាជទូតព្រះរាជាណាចក្រថៃប្រចាំនៅកម្ពុជា ឯកឧត្តម PANYARAK POOLTHUP បានផ្ញើសារលិខិតថ្វាយព្រះមហាក្សត្រីនរោត្តម មុនីនាថ សីហនុ នៃកម្ពុជា និងសារលិខិតក្រាបបង្គំសុំព្រះរាជទានលើកលែងទោសរបស់ក្រុមហ៊ុនOne31 Company Limited ដែលជាក្រុមហ៊ុន
ផលិតភាពយន្តភាគទូរទស្សន៍ថៃ ថ្វាយព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្ដីថ្លៃថ្នូរ និងសុភមង្គល ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ចំពោះការប្រើប្រាស់ដោយគ្មានការអនុញ្ញាតិ ព្រះឆាយាលក្ខណ៍ សម្ដេចព្រះរាជបុត្រី ព្រះរៀម បុប្ផាទេវីនាពេលកន្លងទៅ។
សូមបញ្ជាក់ថា កន្លងទៅក្រុមហ៊ុនផលិតភាពយន្តភាគទូរទស្សន៍ថៃបានប្រើប្រាស់ព្រះឆាយា សម្ដេចព្រះរាជបុត្រី ព្រះរៀម បុប្ផាទេវី ក្នុងខ្សែភាពយន្ដរបស់ខ្លួនដោយពុំបានសុំការអនុញ្ញាត
ជាមុនឡើយ ហើយយល់ពីកំហុសក្រុមហ៊ុនផលិតភាពយន្ត One31 Company Limited ក៏បានធ្វើការសុំទោស៕






