ក្រុមបាតុករនិស្សិត បានធ្វើបាតុកម្មតវ៉ា នៅប្រទេសបង់ក្លាដែស បានអំពាវនាវ ឲ្យតែងតាំងម្ចាស់រង្វាន់ណូបែលសន្តិភាពគឺលោក Muhammad Yunus ជាប្រមុខរដ្ឋាភិបាលបណ្តោះ អាសន្នថ្មីមួយថ្ងៃបន្ទាប់ពីនាយករដ្ឋមន្ត្រី Sheikh Hasina ដែលកាន់ អំណាចរយៈពេល១៥ឆ្នាំបានលាលែងពីតំណែងហើយបានភៀសខ្លួនចេញពីប្រទេស បន្ទាប់ពីភាពចលាចលដ៏សាហាវជាច្រើនសប្តាហ៍។
ប្រធានាធិបតីបង់ក្លាដែស និងមេបញ្ជាការ យោធាកំពូលរបស់ខ្លួនបាននិយាយកាលពីថ្ងៃចន្ទថា រដ្ឋាភិបាល បណ្ដោះអាសន្ននឹងត្រូវបង្កើតឡើង ក្នុងពេលឆាប់ៗ។
លោកស្រី Hasina បានលាលែងពីតំណែងហើយបានរត់ភៀសខ្លួនចេញពីប្រទេសបង់ក្លាដេស កាលពីថ្ងៃចន្ទបន្ទាប់ពីការតវ៉ាជាច្រើនសប្តាហ៍ប្រឆាំងនឹងប្រព័ន្ធកូតាសម្រាប់ការងាររបស់រដ្ឋាភិបាលបានធ្លាក់ចូលទៅក្នុងអំពើហឹង្សា ហើយបានក្លាយ ទៅជាបញ្ហាប្រឈមកាន់តែទូលំទូលាយចំពោះការគ្រប់គ្រងរយៈពេល ១៥ ឆ្នាំគត់។
បាតុកររាប់ពាន់នាក់បានសម្រុកចូលទីស្នាក់ការផ្លូវការរបស់លោកស្រី និងអគារផ្សេងទៀតដែលពាក់ព័ន្ធនឹងគណបក្ស និងក្រុមគ្រួសារលោកស្រី Hasina ៕
ប្រែសម្រួលដោយ ម៉ុក ម៉ានិច






