សារពត៌មានយុនហាប់របស់កូរ៉េខាងត្បូង បានឲ្យដឹងថា ក្រុមអ្នកស៊ើបអង្កេតរំពឹងថា នឹងធ្វើការប៉ុនប៉ងជាលើកទីពីរដើម្បីឃុំខ្លួនលោក Yoon នៅសប្តាហ៍នេះ ជុំវិញការដាក់ច្បាប់ អាជ្ញាសឹករយៈពេលខ្លីរបស់លោក បន្ទាប់ពីការប៉ុនប៉ងចាប់ខ្លួនលោកបានបរាជ័យនៅដើមខែនេះ។
ក្រសួងការពារជាតិកូរ៉េខាងត្បូង បានឱ្យដឹងនៅថ្ងៃអង្គារថា បុគ្គលិកយោធា ដែលកំពុងបំពេញកាតព្វកិច្ចយាមនៅឯគេហដ្ឋានប្រធានាធិបតី នឹងមិនត្រូវបានប្រមូលផ្តុំ ដើម្បីរារាំងអ្នកស៊ើបអង្កេតពីការប៉ុនប៉ងឃុំខ្លួនប្រធានាធិបតី ដែលត្រូវបានចោទប្រកាន់គឺលោក Yoon Suk Yeol នោះទេ។
អ្នកនាំពាក្យក្រសួងការពារជាតិ លោកវីរសេនីយ៍ Lee Kyung- ho បាននិយាយថា“យើង បញ្ជាក់យ៉ាងច្បាស់ថា អង្គភាពសន្តិសុខយោធានឹងផ្តោតលើបេសកកម្មរបស់ខ្លួន ដើម្បីការពារបរិវេណនៃលំនៅដ្ឋាន ហើយនឹងមិនត្រូវប្រមូលផ្តុំ ដើម្បីរារាំង ការប្រតិបត្តិដីការនោះឡើយ។
លោក Lee បានបន្តថា ក្រសួង ការពារជាតិបានជូនដំណឹងដល់សេវាសន្តិសុខប្រធានាធិបតី (PSS) អំពីជំហររបស់ខ្លួន ហើយទីភ្នាក់ងារនេះបានបញ្ជាក់ថា ខ្លួននឹងមិនប្រមូលផ្តុំអង្គភាពយោធាដែលការពារលំនៅដ្ឋាននោះទេ៕






