រាជធានីភ្នំពេញ ៖ បុរសម្នាក់ស្ថិតនៅក្នុងស្ថានភាពស្រវឹងស្រែកជេរប្រមាត្រម្ចាស់ផ្ទះជួល អ្នកជិតខាង និងប្រពន្ធ ហើយ ប្អូនថ្លៃ (ប្អូន ប្រពន្ធជនរងគ្រោះ) បានមកឃាត់និងណែនាំមិនស្តាប់ ក៍បានផ្ទុះហឹង្សាវាយទាត់ធ្លាក់រហូតដល់ដួលនិងស្លាប់ នៅពេលបញ្ជូនទៅកាន់មន្ទីរពេទ្យ បន្ទាប់ពីប្រើហឹង្សាប្អូនថ្លៃក៍បានគេខ្លួនបាត់។
ហេតុការណ៍នេះបានកើតឡើង តាំងពីវេលាម៉ោង ៧និង ៥០នាទីយប់ថ្ងៃទី០៣ ខែ មិថុនាឆ្នាំ ២០១៨ នៅក្នុងភូមិកាកាប សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ហើយបង្កអោយមានការភ្ញាក់ផ្អើលបងប្អូនមកទៅប្តឹង នគរបាល វេលាម៉ោងប្រមាណជិត៩ព្រឹក ថ្ងៃៃទី០៤ខែមិថុនា នេះ។
តាមនគរបាលអោយដឹងថា បុរសដែលបានស្លាប់ឈ្មោះ សូត្រ សំ ហៅត្នោត អាយុ៤០ឆ្នាំ មុខរបរអ្នករត់ម៉ូតូកង់បី មាន ប្រពន្ធឈ្មោះ យឺន សារៀម អាយុ៣៧ឆ្នាំ មានមុខរបរលក់ដូរ សព្វថ្ងៃស្នាក់នៅកន្លែងកើតហេតុខាងលើ។ ចំណែកប្អូនថ្លៃ ដែលប្រើហឹង្សាឈ្មោះ យឺន សំអូន អាយុប្រហែលជាង២០ឆ្នាំ ត្រូវជាប្អូនថ្លៃជនរងគ្រោះ បានគេចខ្លួនបាត់។
តាមព័ត៌មានអោយដឹងថា នៅវេលាក្បាលព្រលប់ថ្ងៃកើតហេតុ ជនរងគ្រោះបានផឹកស្រវឹងជោគជាំ បាត់ស្មារតីហើយស្រែក ជេរម្ចាស់ផ្ទះបន្ទប់ជួលនិងអ្នកជិតខាង។ខ ណៈនោះម្ចាស់បន្ទប់ជួលក៏បានកាន់អំបោសគំរាមរកវាយនឹងដេញចេញ រួចម្ចាស់ ផ្ទះក៏បានដើរចូលទៅផ្ទះវិញ ព្រោះជាប់រវល់មានមានភ្ញៀវមកលេងផ្ទះផង។
តាមប្រភពព័ត៌មានបន្តទៀតថា ខណៈនោះជនរងគ្រោះមិនបានឈប់ ស្រែកឡូឡា និងជេរប្រមាត្រប្រពន្ធទៀត ។ ដោយ សារតែរំខានអ្នកជិតខាង ឈ្មោះ អ៊ុម ជ័យលក្ខ័ ទ្រាំលែងបានដើរទៅទះមួយកំផ្លៀង ព្រមទាំងស្រែកថាឈប់មកឡូឡានៅ មុខផ្ទះអញទៀត។ តាមព័ត៌មានបន្តទៀតថា ដោយទ្រាំមិនបានបុរសម្នាក់ឈ្មោះ យឺន សំអូន ត្រូវជាប្អូនថ្លៃក៍បានមកស្ដី បន្ទោសណែនាំ មិនស្តាប់ក៍៍ទ្រាំលែងបាន ប្រើហឹង្សារដោយវាយនឹងដៃ ទាត់ធាក់បណ្ដាលអោយដួលទៅលើដីសន្លប់បាត់ ស្មារតីឈឹង។ ភ្លាមៗស្រ្តីជាប្រពន្ធនឹងម្ចាស់បន្ទប់ជួលក៏បាននាំទៅកាន់មន្ទីរពេទ្យ ដើម្បីសង្គ្រោះបន្ទាន់ ប៉ុន្តែពេលទៅដល់ គ្រូពេទ្យបានប្រាប់ថាជនរងគ្រោះស្លាប់បាត់ទៅហើយ ទើបដឹកសពត្រឡប់ទៅកាន់ផ្ទះជួលវិញ និងរាយការណ៍ការប្រាប់ សាច់ញាតិ ត្រូវរថយន្តបុកស្លាប់ និងខ្លះថាធ្លាក់ពីលើកង់បីស្លាប់ទៅវិញ។ ដោយមានការសង្ស័យ ក្រុមគ្រួសារក៍បានទៅប្តឹង នគរបាល បង្កអោយមានការភ្ញក់ផ្អើលចុះទៅពិនិត្យ ។
តាមការពិនិត្យ សពមានស្នាមជាំដាច់រយះនៅលើចិញ្ចើម ស្នាមជាំដាច់រយះនៅលើបបូមាត់ក្រោមចំហៀងខាងឆ្វេង ស្នាមជាំហើមនៅត្រជៀកខាងឆ្វេង និងជាំជាច្រើនកន្លែងទៀត។
តាមនគរបាលបានសន្និដ្ឋានថា ជនរងគ្រោះស្លាប់ដោយសារការប៉ះទង្គិចក្បាលយ៉ាងធ្ងន់ធ្ងរ។ នៅព្រឹកនោះនគរបាល ក៍បានហៅម្ចាស់ផ្ទះ និងអ្នកជិតខាងទៅសាកសួរផងដែរ៕ ម៉េង ធា






