មន្រ្តីកសិកម្មឃុំតាំងក្រូច ឃុំរុងរឿង និងឃុំប្រាំបីមុម ក្នុងខេត្តកំពង់ស្ពឺ ក្នុងសប្តាហ៍ទី៣ ខែមិថុនា ឆ្នាំ២០២៤ ចុះពិនិត្យស្ថានភាពនៃការបំផ្លាញរបស់ដង្កូវហ្វូង។
មន្រ្តីកសិកម្មឃុំប្រាំបីមុម និងលោក ធី សូវឹន មន្រ្តីកសិកម្មឃុំរុងរឿងបានចុះពិនិត្យ មើលស្ថានភាពនៃការបំផ្លាញរបស់ដង្កូវហ្វូង នៅតំបន់វាលស្រែមួយកន្លែង(បឹងជីង) នៅភូមិដូនទិព្វ ឃុំប្រាំបីមុម ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។ ជាលទ្ធផល ស្រូវពង្រោះរបស់កសិករចំនួន ៥គ្រួសារ ស្មើនឹង ១០ហ.ត បានរងការបំផ្លាញ និង៣០ ហ.ត ទៀតកំពុងរងការបំផ្លាញ។
តាមការធ្វើសំណាក៥កន្លែង ក្នុងស្រែផ្សេងគ្នាដែលបានបំផ្លាញ រកឃើញដង់ស៊ីតេសត្វដង្កូវ ប្រមាណ ៧០ ក្បាល ក្នុងមួយម៉ែត្រការរ៉េ។
មន្រ្ដីកសិកម្មឃុំរុងរឿង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ មន្រ្តីកសិកម្មឃុំប្រាំបីមុម បានចុះទៅពិនិត្យមើលស្ថានភាពស្រូវដើមរដូវរបស់កសិករ ឃៀង ឆាន និងស៊ើន សារុន ប្រមាណជា៤ហិចតា ជាលទ្ធផលមិនឃើញមានវត្តមានរបស់ពពួកដង្កូវហ្វូង ប៉ុន្តែឃើញមានលេចឡើងនូវសត្វល្អិតមួយប្រភេទជាសត្វល្អិតស្លាបរឹង ពណ៌ខ្មៅ៕រូបភាព៖ នាយកដ្ឋានផ្សព្វផ្សាយកសិកម្ម






