ក្រោមការដឹកនាំរបស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត និងគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់បានធ្វេីឱ្យខេត្តសៀមរាបទទួលបាននូវសុខសន្តិភាព និងសណ្តាប់ធ្នាប់របៀបរយបានទូទាំងខេត្ត។ កត្តានេះបានធ្វេីឱ្យខេត្តទទួលបានការកោតសរសេីរពីរាជរដ្ឋាភិបាល តាមរយៈក្រសួងមហាផ្ទៃ ដែលបានវាយតម្លៃការអនុវត្តការងារ “ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព” ប្រចាំឆ្នាំ២០២៣ របស់ខេត្តសៀមរាបទទួលបានលទ្ធផលដូចខាងក្រោម :
-ចំណាត់ថ្នាក់លេខ១ ទទួលបាន ៨៣ ឃុំសង្កាត់ កើន ១៦ ធៀបនឹងឆ្នាំ២០២២
– ចំណាត់ថ្នាក់លេខ២ ទទួលបាន ១៥ ឃុំ សង្កាត់
– ចំណាត់ថ្នាក់លេខ៣ ទទួលបាន ២ឃុំ សង្កាត់។
ជាមួយនឹងលទ្ធផលល្អប្រសើរជាងឆ្នាំ២០២១ និង២០២២នេះ រដ្ឋបាលខេត្តសូមថ្លែងអំណរគុណចំពោះកងកម្លាំងប្រដាប់អាវុធទាំងអស់ដែលបានយកអស់កម្លាំងកាយចិត្ត ក្នុងការបង្រ្ការ ទប់ស្កាត់ និងបង្ក្រាបរាល់បទល្មេីសនៅមូលដ្ឋានរបស់ខ្លួនបានយ៉ាងល្អប្រសេីរដែលធ្វេីឱ្យខេត្តសៀមរាបទទួលបានលទ្ធផលល្អប្រសេីរគួរជាទីមោទក៕