- ព្រៃវែង ៖ មេឃធ្លាក់ភ្លៀងមួយមេលាយឡំទៅដោយខ្យល់កន្ទ្រាក់បោកបក់បុើងដំបូលផ្ទះរបស់ប្រជាពលរដ្ធ១ខ្នងកាលពីវេលាម៉ោង១៨និង១០នាទីល្ងាចថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៨នៅចំណុចភូមិកំពង់ទ្រា ឃំុមេសរប្រចាន់ ស្រុកពារាំង ខេត្តព្រៃវែង។
សមត្ថកិច្ចនគរបាលបានឲ្យដឹងថាផ្ទះដែលត្រូវខ្យល់កន្ទ្រាក់បុើងដំបូលនេះធ្វើអំពីឈើប្រក់ស័ង្កសីមានទំហ៊ំ 6m×7m មានម្ចាស់ឈ្មោះ ហុង សារឹមភេទប្រុស អាយុ62ឆ្នាំ រស់នៅភូមិឃុំកើតហេតុ។
ទោះយ៉ាងណាករណីគ្រោះធម្មជាតិនេះមិនបណ្តាលឲ្យមានមនុស្សរបួសស្នាមឡើយ។ហើយចំពោះការខូចខាតនេះបើសរុបគិតជាប្រាក់អស់ប្រហែលចំនួន3.000.000៛(បីលានរៀល)៕ សុឹម សាន់








