ព្យុះទីហ្វុងណាន់ម៉ាឌុល (Nanmadol) បានបោកបក់នៅភាគនិរតី នៃប្រទេសជប៉ុន ជាមួយនឹងភ្លៀងធ្លាក់ខ្លាំងនិងខ្យល់បក់បោកខ្លាំង ដោយបង្ខំឱ្យលុបចោលសេវាកម្មផ្លូវ អាកាស និងរថភ្លើង។ លំនៅឋានរបស់ប្រជាពលរដ្ឋប្រមាណ ៣០ម៉ឺនខ្នង គ្មានថាមពល និងមនុស្សរាប់សិបនាក់រងរបួស ។
គួរបញ្ជាក់ថា ព្យុះទីហ្វុងនេះព្យុះទី១៤ នៃរដូវកាលរបស់ប្រទេសជប៉ុន ដែលពេលនេះកំពុងធ្វើដំណើរទៅទិស ខាង កើត តាមបណ្តោយកោះសំខាន់របស់ប្រទេសជប៉ុនឆ្ពោះទៅកាន់ទីក្រុងអូសាកា និងក្យូតូ។
ព្យុះនេះ ត្រូវបានគេរំពឹងថា នឹងទៅដល់រដ្ឋធានីតូក្យូ នៅថ្ងៃអង្គារ។ យោងតាមទីភ្នាក់ងារឧតុនិយមជប៉ុន បានឱ្យដឹងថា ព្យុះទីហ្វុងណាន់ម៉ាឌុល ផ្ទុកកម្លាំងខ្យល់បក់ក្នុងល្បឿន១០៨ គីឡូម៉ែត្រ ក្នងមួយម៉ោង និងកម្លាំងខ្យល់បក់រហូតទៅ ដល់១៦២គីឡូម៉ែតក្នុងមួយម៉ោង។
ព្យុះនេះធ្វេីឲ្យមនុស្សរាប់ម៉ឺននាក់ បានចំណាយពេលមួយយប់នៅក្នុងពហុកីឡាដ្នាន និងកន្លែងផ្សេងទៀត ដេីម្បីជាវិធានការប្រុងប្រយ័ត្ន ចំពេលមានការព្រមានអំពីទឹកជំនន់និងការរអិលបាក់ដី។
យោងតាមរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយជប៉ុន បានឱ្យដឹងថា មនុស្សជាង៦០នាក់បានរងរបួស និងគ្រួសារប្រហែល ៣៤ម៉ឺននាក់ភាគច្រើនស្ថិតនៅកោះឃ្យូស៊ុ (Kyushu) គឺគ្មានអគ្គិសនីប្រើ ប្រាស់គិតត្រឹមព្រឹកថ្ងៃចន្ទ៕
ប្រែសម្រួលដោយ ប៊ុន សុភាព






