គណបក្សប្រឆាំងដ៏សំខាន់របស់តួកគី គឺគណបក្សសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យ (CHP) បានដឹកនាំនៅក្នុងការបោះ ឆ្នោតក្នុងស្រុកនៅក្នុងទីក្រុងសំខាន់ៗ រួមទាំងទីក្រុងធំបំផុតរបស់ប្រទេសអ៊ីស្តង់ប៊ុល និងរដ្ឋធានីអង់ការ៉ាកាលពីថ្ងៃអាទិត្យដោយ មានសម្លេងឆ្នោតជាង៥១ ភាគរយ។ បន្ទាប់ពី ៧៩ភាគ រយ នៃសន្លឹកឆ្នោតនៅទីក្រុងអ៊ីស្តង់ប៊ុល បានបើកអភិបាលក្រុង ដែលកំពុងកាន់អំណាច Ekrem Imamoglu តំណាងឱ្យគណបក្ស CHP ទទួលបាន៥០.៥៣ ភាគរយនៃសន្លឹកឆ្នោតខណៈ Murat Kurum បេក្ខជននៃគណបក្សយុត្តិធម៌ និងអភិវឌ្ឍន៍ដែលកំពុងកាន់អំណាច (AKP) ទទួលបាន៤០.៧២ ភាគរយ។ គណបក្ស CHP ក៏ត្រៀមខ្លួនដើម្បីរក្សាការគ្រប់គ្រងរបស់ខ្លួននៃរដ្ឋធានីអង់ការ៉ាផងដែរ ខណៈអភិបា លក្រុងដែលកំពុងកាន់អំណាច Mansur Yavas មកពីគណបក្ស CHP បានរក្សាតំណែងរបស់គាត់ជាមួយនឹង៥៨.៩៨ ភាគរយនៃការបោះឆ្នោតប្រឆាំងនឹងបេក្ខជន AKP លោក Turgut Altinok ដែលទទួលបាន៣២.៩ ភាគរយ៕
ប្រែសម្រួលដោយ ម៉ុកម៉ានិច