ភ្នំពេញៈ គណបក្សប្រជាជនកម្ពុជា នឹងគណបក្សនយោបាយចំនួន ២៧ នឹងធ្វើពិធីចុះ “កិច្ចព្រមព្រៀងកិច្ចសហប្រតិបត្តិការ និងសម្ព័ន្ធភាព” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់តេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជានៅវិមាន ៧ មករា នាថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣។
មេដឹកនាំគណបក្សនយោបាយដែលចងសម្ព័ន្ធភាពជាមួយគណបក្សប្រជាជនកម្ពុជាបានឲ្យដឹងថា នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣ ខាងមុខនេះ គណបក្សនយោបាយចំនួន ២៧ នឹងចុះកិច្ចព្រមព្រៀងកិច្ចសហប្រតិបត្តិការ និងសម្ព័ន្ធភាពជាមួយគណបក្សប្រជាជនកម្ពុជា។
ចំណែកលោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាសារព័ត៌មានថា ពិតជាមានពិធីចុះ “កិច្ចព្រមព្រៀងកិច្ចសហប្រតិបត្តិការ និងសម្ព័ន្ធភាព” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា នៅវិមាន ៧ មករា នាថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣។ សូមជម្រាបថា កាលបិថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣ គណបក្សនយោបាយជាច្រើនបានធ្វើលិខិតគោរពជូនសម្តេចតេជោ ហ៊ុន សែន ស្នើសុំចងសម្ព័ន្ធភាពជាមួយគណបក្សប្រជាជនកម្ពុជា។






