ភ្នំពេញ: ឯកឧត្តម ផៃ ស៊ីផាន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋbមន្ត្រី បានបញ្ជាក់ឲ្យដឹងថាកិច្ចប្រជុំពេញអង្គគណៈ រដ្ឋមន្រ្តី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចអនុម័តទាំងស្រុង ដោយគ្មានការកែប្រែ លើ “សេចក្ដីព្រាងច្បាប់ស្ដីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម”។
បើតាមរដ្ឋមន្ត្រីប្រតិភូអមនា យករដ្ឋមន្ត្រី កិច្ចការប្រឹងប្រែងធ្វើច្បាប់ទាំងពីរនេះគឺមិន មែនបំពេញចិត្តអង្គភាពណានោះទេ គឺជាការប្រឹងប្រែងរបស់រដ្ឋាភិបាល និងធនាគារជាតិដែលត្រូវកែលម្អច្បាប់ទាំងពីរនេះ ដែលកម្ពុជាបានអនុវត្តទៅលើ លក្ខខ័ណជាសមាជិករបស់ក្រុមប្រទេស អាស៊ីប៉ាស៊ីហ្វិច ស្តីពីការសម្អាតប្រាក់ (Asia Pacific Group on Money Laundering -APG)៕







