
លោក ថាំង វីយុទ្ធដា ប្រធាននាយកដ្ឋានវិស្វកម្ម ក្នុងនាមតំណាងឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំមន្ត្រីបច្ចេកទេសក្រសួងចុះពិនិត្យវឌ្ឍនភាពការងារគម្រោងស្តារប្រឡាយមេភ្នំដិនសោម ស្ថិតនៅឃុំភ្នំដិន ស្រុកគីរីវង់ ខេត្តតាកែវ។
សូមជម្រាបថា ការងារសំខាន់ៗនៃគម្រោងស្តារប្រឡាយមេភ្នំដិនសោមមានដូចជា៖ ១)ស្តារប្រឡាយមេ ប្រវែង ២ ៧០០ម៉ែត្រ និង២)សាងសង់សំណង់សិល្បការ្យចំនួន ៦កន្លែង។
រហូត មកដល់ពេលនេះវឌ្ឍនភាពការងារសម្រេចបានប្រមាណ ៣៥% ហើយគ្រោងនឹងបញ្ចប់នៅពាក់កណ្តាលខែវិច្ឆិកា ឆ្នាំ២០២៤ ខាងមុននេះ។
ក្នុងឱកាសចុះពិនិត្យវឌ្ឍនភាពការងារ លោកប្រធាននាយកដ្ឋានវិស្វកម្មបានគូសបញ្ជាក់ឱ្យដឹងថា គម្រោងនេះជួយបង្កើនសមត្ថ ភាពស្រោចស្រពបន្ថែមដល់ផ្ទៃដីបង្កបង្កើនផលរដូវវស្សាចំនួន ៣០០ហិកតា និងរដូវប្រាំងចំនួន ២០០ហិកតា ជូនដល់បងប្អូនប្រជាពលរដ្ឋប្រមាណ ៦០៨គ្រួសារ ក្នុងភូមិចំនួន៥ នៃឃុំភ្នំដិន ស្រុកគីរីវង់ ខេត្តតាកែវ៕


