
ខេត្តព្រះសីហនុ: ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធាន គណៈកម្មាធិការជាតិគ្រប់ គ្រងនិងអភិវឌ្ឍតំបន់ ឆ្នេរសមុទ្រកម្ពុជា (គ.អ.ឆ.ក.) ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួង ទេសចរណ៍ និងជាអនុប្រធានអចិន្ត្រៃយ៍ គ.អ.ឆ. ក. ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួង បរិស្ថាន និងជាអនុ ប្រធាន គ.អ.ឆ.ក និង ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុនិងជាសមាជិក គ.អ.ឆ.ក បានអញ្ជើញពិនិត្យវឌ្ឍនភាពនៃការអនុវត្តគម្រោង ស្ថាបនាហេដ្ឋា រចនាសម្ព័ន្ធផ្លូវក្រុងចំនួន ៣៤ ខ្សែ ប្រវែង ៨២,៥៧៤ គីឡូម៉ែត្រ នៅខេត្តព្រះសីហនុ។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់គណៈកម្មការគ្រប់គ្រង និងអភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្រកម្ពុជា បានឲ្យ ដឹងថាគិតត្រឹមថ្ងៃទី ១៧ ខែកក្កដាឆ្នាំ ២០២០នេះ ការចាក់បេតុងបានសម្រេចលទ្ធផលបាន ៩៩,៩២% ការដាក់លូបានសម្រេចបានលទ្ធផល ១០០% រៀបខឿនថ្មក្រានីត បាន៥៩,៩៩% រៀបកម្រាលថ្មក្រានីតបាន ៤,៤៨%៕