គេហទំព័រសភាអឺរ៉ុប ត្រូវបានលុកលុយ ដោយការវាយប្រហារតាមអ៊ីនធឺណិតកាលពីថ្ងៃពុធ។
គេហទំព័រនេះត្រូវបានផ្អាកដំណើរជាបណ្ដោះអាសន្ន ហើយត្រលប់មកធម្មតាវិញបន្ទាប់ពីប្រហែលពីរម៉ោងក្រោយពេលវាគាំងនោះ។
អ្នកនាំពាក្យលោក ជេម ឌុច បាននិយាយថា គេហទំព័រសភាត្រូវបានកំណត់គោលដៅដោយការវាយប្រហារ DDOS ដែលត្រូវបានរចនាឡើងដើម្បីបង្ខំឱ្យមានកម្រិតខ្ពស់នៃចរាចរណ៍ខាងក្រៅទៅកាន់ម៉ាស៊ីនមេរបស់គេហទំព័រ ដែលរំខានដល់បណ្តាញផងដែរ៕
បកប្រែដោយ រម៉ាម វ៉ុង






