កំពង់ស្ពឺ ៖ សម្ភារៈនិងរបស់របរជាច្រើនបានរងការខូចខាតដោយសារតែមាន គ្រោះថ្នាក់ចរាចរណ៍មួយ បានបង្កអោយមាន ការភ្ញាក់ផ្អើលទាំងកណ្តាលថ្ងៃត្រង់បង្កឡេីងដោយគោយន្តកន្ត្រៃមួយគ្រឿងដឹកឈើពេញបើកក្នុងបរក្នុងល្បឿនលឿន រួចរ៉េចង្កូតជ្រុលទៅបុកផ្ទះប្រជាពលរដ្ឋកាលពីវេលា ម៉ោង០២និង៣០រសៀល ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៨ នៅតាមបណ្ដោយផ្លូវជាតិលេខ៤៤ ត្រង់ចន្លោះគីឡូម៉ែត្រ៧៧-ទៅលេខ៧៨ ស្ថិតក្នុងភូមិថ្នល់បំបែកឃុំអមលាំងស្រុកថ្ពង ខេត្តកំពង់ស្ពឺ ។
បេីយោងតាមសំដីប្រជាពលរដ្ឋនៅកន្លែងកើតហេតុ បានប្រាប់ភ្នាក់ងារអាស៊ីអាគ្នេយ៍អោយអោយដឹងថា នៅមុនពេល កើតហេតុ គេឃើញគោយន្តដឹកឈើក្រហម១គ្រឿង បើកបរក្នុងយ៉ាងលឿនធ្វើដំណើរពីលិចទៅកើត លុះមកដល់ចំណុច ខាងលេី រួចរេចង្កូតចាប់ហ្វាំងមិនទាន់ជ្រុលទៅបុកផ្ទះអ្នកលក់ឥវ៉ាន់ចាបហួយតែម្តង។
តាមសម្តីប្រជាពលរដ្ឋបាននិយាយអោយដឹងថា ម្ចាស់ផ្ទះរងគ្រោះខាងលេីមានឈ្មោះ សៅ នាង អាយុជាង៤០ឆ្នាំ មុខរបរ លក់ដូរ ស្នាក់នៅកន្លែងកើតហេតុខាងលើ ហើយបាន បង្កអោយមានការខូចខាតទ្រព្យសម្បត្តិ និងឥវ៉ាន់ចាប់ហួយ មួយចំនួនតែមិនបង្កអោយមាននាក់របួសនោះទេ។
ហេតុការណ៍គ្រោះថ្នាក់ខាងលេី មិនមានការរំខានដល់សមត្ថកិច្ចនោះទេ ដោយភ្លាមៗនោះ ម្ចាស់គោយន្តបង្កហេតុ បានធ្វើ ការសម្របសម្រួលជាមួយម្ចាស់ផ្ទះសងថ្លៃការខូចខាតក្នុងតំលៃចំនួន៥០០($)ដើម្បីបញ្ចប់រឿងនៅនិងកន្លែងកេីតហេតុ។
គួររំលឹកផងដែលថា ការគ្រោះថ្នាក់បង្កឡេីងដោយគោយន្ដកន្ត្រៃដឹកឈើ ដែលតែងតែបេីកបរក្នុងល្បឿន នៅលេីកំណាត់ ផ្លូវជាតិលេខ៤៤ តែងតែបង្កអោយមានគ្រោះថ្នាក់ជាញឹកញាប់ រហូតមានមនុស្សស្លាប់ និងរងរបួសជាច្រេីននាក់កន្លងមក ហើយ។
ប្រជាពលរដ្ឋ ក៏បានធ្វេីការសំណូមពរដល់អជ្ញាធរ និងសមត្ថកិច្ចជំនាញពាក់ពន្ធ័ទាំងអស់ មេត្តាជួយទប់ស្កាត់ទៅលេីក្រុម គោយន្តដឹកឈេីខាងលេីផង ព្រោះជៀសវាងបង្កអោយមានគ្រោះថ្នាក់បន្តទៀតផងទាន ៕ អ៊ុ ណូន










