នៅរសៀលថ្ងៃអាទិត្យ ៣ កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ២០២៣ នៅទីក្រុងណាននីង សាធារណរដ្ឋប្រជាមានិតចិន ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានផ្តល់សន្ទរកថា នៅក្នុងកម្មវិធី ការបើកទូលាយសម្រាប់កំណើនសេដ្ឋកិច្ចតំបន់ថ្មី។
នៅក្នុងឱកាសនោះ ឯកឧត្តមអគ្គលេខាធិការអាស៊ាន បានចែករំលែកពីទស្សនៈដើម្បីផ្សាភ្ជាប់ឱ្យបានខ្ពស់បំផុត នូវភាពជាដៃគូសេដ្ឋកិច្ចរវាងអាស៊ាន និងចិន សម្រាប់កំណើនសេដ្ឋកិច្ចតំបន់។