
ខេត្តស្វាយរៀង ៖ យ៉ាងហោចណាស់ក៏មានមនុស្សស្លាប់ម្នាក់ ព្រមទាំងខូតខាតរថយន្ត និងម៉ូតូ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្ត និងម៉ូតូបុកគ្នា។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ បានកើតឡើងការវេលាម៉ោង 19;30នាទី ថ្ងៃទី15 ខែសីហា ឆ្នាំ2018 ស្ថិតនៅភូមិគោគល្វៀង សង្កាត់ព្រៃអង្គុញ ក្រុងបាវិត ខេត្តស្វាយរៀង។
បើតាមសម្ថកិច្ចនគរបាល បានអោយដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បង្កឡើងរវាងម៉ូតូ អ្នកបើកបរឈ្មោះ តឹង ថាន់ហៅ ភេទប្រុស អាយុ31ឆ្នាំ ជនជាតិវៀតណាម មុខរបជាជាងសំណង់ រស់នៅភូមិអាំងឃ័ ឃុំអាំងឃ័ ស្រុកអាំឃ័ ខេត្តយ៉ាឡាយ បើកបរម៉ូតូគុបមូល ពណ៌ស គ្មានស្លាកលេខ បើកបរពីលិច ទៅកើត ក្នុងទិសដៅបញ្ជ្រាសទិសគ្នានឹងរថយន្ដ និងអ្នកបើករថយន្តម៉ាកបាឡែន ពណ៌ទឹកពាក់ ស្លាកលេខ 2N 1227 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ ពេលដឹងថាបុកមនុស្សស្លាប់ហើយ បានរត់បាត់ស្រមោល ដោយបន្សល់ទុកឡាននៅកន្លែងកើតហតុ។
បើតាមប្រភពព័ត៌មាន នៅកន្លែងកើយហេតុបានអោយដឹងថា មុនកើតហេតុ ជនរងគ្រោះបានបើកបរម៉ូតូ ពីទិសលិច មកកើត ក្នុងទិសដៅបញ្ជ្រាសទិសគ្នា ហើយជនរងគ្រោះបានបើកបរម៉ូតូខុសគន្លងច្បាប់ចរាចរណ៍ លុះមកដល់កន្លែងកើតហេតុ រថយន្តខាងលើក៏បើកមកចំពីមុខ បុកពេញទំហឹង ខ្ទាតទាំងជនរងគ្រោះ និងម៉ូតូជាច្រើនម៉ែត្រ បណ្តាលអោយជនរងគ្រោះស្លាប់បាត់បង់អាយុជីវិត នៅនឹងកន្លែងកើតហេតុ។ ចំណែកម៉ូតូខូចខាតទាំងស្រុង រថយន្តខូចខាផ្ទៃខាងមុខ រីឯអ្នកបើករថយន្តមិនរងរបួសទេ ហើយបានរត់គេចខ្លួនបាត់ស្រមោល។
បន្ទាប់ពីកើតហេតុ សមត្ថកិច្ចបានធ្វើការវាសវែង និងប្រគល់សាកសព ទៅអោយសាច់ញាតិ យកទៅធ្វើបុណ្យតាមប្រពៃណី។ ចំណែករថយន្តនិងម៉ូតូ យកទៅរក្សទុកនៅអធិការដ្ឋានក្រុងបាវិត ដើម្បីចាត់ការទៅតាមផ្លូវច្បាប់៕ ព្រហ្ម សាវ៉េត