ភ្នំពេញ ៖ យ៉ាងហោចណាស់មនុស្ស៣នាក់បានស្លាប់ របួសធ្ងន់៧នាក់(ស្រីម្នាក់) និងរបួសស្រាល ម្នាក់ នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដែលកើតឡើងនៅទូទាំងប្រទេសថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០ ។
យោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេសចេញដោយនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី១៣ សីហានេះ បានបញ្ជាក់ថា គ្រោះថ្នាក់ដែលបង្កឲ្យមានមនុស្សស្លាប់ និងរបួសសរុប ចំនួន ១២នាក់ គឺកើតឡើងដោយសារប៉ះទង្គិច ចំនួន ៥លើក ៕






