យ៉ាងហោចណាស់មនុស្សម្នាក់បានស្លាប់ និងផ្ទះជាច្រើនខ្នងត្រូវបានខូចខាតនៅក្នុងស្រុកដាច់ស្រយាលនៃប្រទេសនេប៉ាល់មួយ បន្ទាប់ពីគ្រោះរញ្ជួយដី កម្រិត ៥.៦ រ៉ិចទ័រ បានវាយប្រហារ តំបន់ហិម៉ាឡៃ កាលពីថ្ងៃអង្គារ ខណៈការរញ្ជួយបានកើតឡើងរហូតដល់រដ្ឋធានីញូវដែលី របស់ប្រទេសឥណ្ឌា។
មន្ត្រីក្នុងស្រុកម្នាក់បានប្រាប់រ៉យទ័រថា ក្រុមយោធា និងប៉ូលិសត្រូវបានប្រញ៉ាប់ ប្រញាល់ទៅកាន់តំបន់រងគ្រោះនៅក្នុងស្រុក បាជូរ៉ា (Bajura) ភាគខាងលិចរបស់ប្រទេសនេះ គ្រាដែលប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានបង្ហាញពីរូបភាពនៃអ្នកស្ម័គ្រចិត្តរើកម្ទេចកម្ទីដែលកំពុងស្វែងរកអ្នកនៅរស់រានមានជីវិត។ គ្រោះរញ្ជួយដីបានវាយប្រហារប្រទេសនេប៉ាល់ ក្នុងជម្រៅដប់គីឡូម៉ែត្រ កាលពីថ្ងៃអង្គារ នេះបើយោងតាមមជ្ឈមណ្ឌលរញ្ជួយដីមេឌីទែរ៉ាណេអឺរ៉ុប។
ប្រែសម្រួលដោយ: សាំង ម៉ីស៊ូ
