ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំនៅជប៉ុន ផ្តល់អាស័យដ្ឋាន និង លេខទូរស័ព្ទទំនាក់ទំនងបន្ទាន់ក្នុងរណីរងផលប៉ះពាល់ពីគ្រោះរញ្ជួយដីកម្រិត ៧,៣ រិកទ័រ។
ថ្ងៃទី១៣ ខែកុម្ភៈ ២០២១ កន្លងទៅ មានគ្រោះរញ្ជួយដី នៅខេត្ត Fukushima និងខេត្ត Miyagi ដែលបណ្តាលអោយមនុស្សប្រមាណជាង១០០នាក់រងរបួស (ព័ត៌មានបឋម)។ នេះបើយោងតាមសេចក្តីជូនដំណឹង របស់ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសជប៉ុន នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២១។
សេចក្តីជូនដំណឹងដដែលបានបញ្ជាក់ថា អាជ្ញាធរឧត្តុនិយមជប៉ុនជូនដំណឹងថា អាចនឹងមានហានិភ័យខ្ពស់ដែលអាចបបាក់ដី និងរលំផ្ទះនៅក្នុងតំបន់ដែលរងប៉ះពាល់ខ្លាំង និងសូមអោយពលរដ្ឋប្រុងប្រយ័ត្នខ្ពស់។
អាស័យដ្ឋាន និងការទំនាក់ទំនងបន្ទាន់គឺ
១- ហ្វេសប៊ុកស្ថានទូត Royal Embassy of Cambodia in Japan ឬ
២- ទូរស័ព្ទលេខ ០៨០ ៤៦៨៩៩៣៧៤ / ០៨០ ៤៤៣៩ ៥៧០៤ ៕






