គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២០ នេះ បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយបញ្ជីឈ្មោះបោះឆ្នោតចុងក្រោយ និងលទ្ធផលបណ្ដោះអាសន្ននៃការចែកលិខិតអញ្ជើញប្រជាពលរដ្ឋ ដែលកិច្ចប្រជុំនេះ ធ្វើឡើងនៅការិយាល័យកណ្ដាលរបស់ គ.ជ.ប ដែលស្ថិតនៅ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។
កិច្ចប្រជុំនេះ ធ្វើឡើងក្រោមអធិបតីភាពលោក នុត សុខុម អនុ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) និងមានការចូលរួមពីតំណាងក្រុមប្រឹក្សាធម្មនុញ្ញ, តំណាងព្រឹទ្ធសភា រដ្ឋសភា, ក្រសួងពាក់ព័ន្ធនានា, តំណាងគណបក្សនយោបាយ, តំណាងអង្គការមិនមែនរដ្ឋាភិបាល និងអ្នកសារព័ត៌មាន៕
សំអាង






