ប៉ោយប៉ែត ៖ សេចក្តីរាយការណ៍ពីកាស៉ីណូបានឱ្យដឹងថា កម្លាំងជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀន បានសហការជាមួយស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បើកកិច្ចប្រតិបត្តិការបង្ក្រាបករណីជួញដូរគ្រឿងញៀនខុសច្បាប់ ហេតុការណ៍នេះកើតឡើងកាលពីម៉ោង១១និង៤៥នាទី ថ្ងៃទី០១ មិថុនា ស្ថិតនៅក្រុងប៉ោយប៉ែត ខេត្តបន្ទាមានជ័យ។
សេចក្តីរាយការណ៍បញ្ជាក់ថា ល្នុងប្រតិបត្តិការនោះឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ស្រី ឈីរ៉ាត់ ឆៃស៊ែង អាយុ១៨ឆ្នាំ ជាជនជាតិថៃ រួមទាំងវត្ថុតាងមានថ្នាំញៀនប្រភេទមេតំហ្វេតាមីន (wy) ចំនួន6000គ្រាប់ផងដែរ ។
ករណីខាងលើនេះ សមត្ថកិច្ចបានបន្តទៅឆែកឆេរបន្ទប់ជួលស្នាក់នៅកាស៊ីណូស្តាវេហ្គាសមួយកន្លែង បន្ទប់លេខ៦០៩ ហើយក៏ឃាត់ខ្លួនជនសង្ស័យ២នាក់បន្ថែមទៀត ១-ឈ្មោះ លីម សាលិ ភេទប្រុស អាយុ២៧ឆ្នាំ ជាជនជាតិថៃ និង២-ឈ្មោះ បែន រាម៉ាត ភេទស្រី អាយុ៣០ឆ្នាំ ជាជនជាតិថៃ ។
ជុំវិញករណីនេះដែរយើងមិនទាន់សុំការបកស្រាយពីអធិការក្រុងប៉ោយប៉ែតឡើយព្រោះថិតនៅក្នុងការស្រាវជ្រាវ។ វណ្ណា









