ខេត្តរតនគីរី ៖ កម្លាំងកងរាជអាវុធហត្ថ និងមន្ត្រីអយ្យការអមសាលាដំបូងខេត្តរតនគិរី នៅវេលាម៉ោង ១៣ ៖ ៣០នាទី ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២០បានចុះឃាត់ខ្លួនជាក់ស្តែងករណី បុរសស្ត្រីជាប្តីប្រពន្ធខណៈកំពុងចែកចាយ រក្សារទុកនូវសារធាតុញៀន នៅចំណុចភូមិ៤ សង្កាត់កាចាញ ក្រុងបានលុង ខេត្តរតនគីរី។
លោករសេនីយត្រី ហៃ វណ្ណារ៉ា មេបញ្ជាកាកងរាជអាវុធហាត់ក្រុងបានលុង បានឲ្យដឹងថា ជនសង្ស័យជាប្ដីឈ្មោះ ហេង ប៊ុនថន អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរជាកម្មករជៀជ័រកៅស៊ូ។
– ប្រពន្ធឈ្មោះ ដុំ ណារី អាយុ ៣១ឆ្នាំជនជាតិ ខ្មែរ មុខរបរ នៅផ្ទះ ។
+ចំណែកសម្ភារៈដកហូតបានរួមមាន ៖
ម៉្សៅក្រាមពណ៌ស ថ្លា ១១ កញ្ចប់ ស្មើនឹង ៨,៨៨ ក្រាម ។
. ម៉ូតូ២គ្រឿង ទូរស័ព្ទ៣គ្រឿង ប្រាក់រៀល ២.០០០រៀល និងសំភារៈមួយំនួនទៀត។
បច្ចុប្បន្ន ជនសង្ស័យទាំង២នាក់ និងវត្ថុតាង ត្រូវបានរក្សារទុកនៅអង្គភាពអាវុធហត្តខេត្ត ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ចាត់ការតាមនីតិវិធី
ជាបន្តទៀត៕






