ខេត្តកំពង់ស្ពឺ ៖ បុរសជាជាងធ្វើផ្ទះម្នាក់ ត្រូវបានកម្លាំងនគរបាលស្រុកឱរ៉ាល់ ធ្វើការឃាត់ខ្លួនកសាងសំណុំរឿងមកតុលាការខេត្ត ដោយសារតែបុរសរូបនោះ តណ្ហាឡើងខ្លាំងទប់មិនបាន ឃើញកូនក្រមុំម្ចាស់ផ្ទះដេកនៅខាងក្រៅផ្ទះម្នាក់ឯង ឱកាសល្អក៏ចាប់រំលោភតែម្តង ព្រឹកឡើងបែកការប្តឹងនគរបាល ចាប់ដាក់ខ្នោះកាលពីវេលាម៉ោង១០ និង៣០នាទី យប់ថ្ងៃទី០២ ខែមករា ឆ្នាំ២០១៩ នៅចំណុចលើផ្ទះម្តាយនារីរងគ្រោះ ក្នុងភូមិស្រែកិន ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។
នគរបាលបាននិយាយថា នៅមុនពេលកើតការចាប់ខ្លួន គឺមានការរាយការណ៍មកថា មានករណីរំលោភសេពសន្ថវៈបានសម្រេចមួយបានកើតឡើង។ បន្ទាប់ពីទទួលបានការរាយការណ៍ភ្លាម កម្លាំងនគរបាលបានចុះទៅដល់កន្លែងកើតហេតុ និងធ្វើការឃាត់ខ្លួនបុរសល្មោភកាមខាងលើ ដែលមានឈ្មោះ ស៊ូ ហ៊ី ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរជាងធ្វើផ្ទះ មានទៅលំនៅភូមិជម្ពូរព្រឹក ឃុំជុំពូព្រឹក ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។
នគរបាលបន្តថា បច្ចុប្បន្នជនល្មោភកាមនេះ ស្នាក់នៅភូមិឃុំកើតហេតុខាងលើ (នៅធ្វើជាងផ្ទះឈ្មោះ សឿន ឃា ជាម្ដាយជនរងគ្រោះតែម្តង) និងនៅថ្ងៃកើតហេតុបានធ្វើសកម្មភាព ឡើងទៅលើផ្ទះរំលោភទៅលើឈ្មោះ យ ច.ន ភេទស្រី អាយុ១៧ឆ្នាំ ជាសិស្ស (រស់នៅជាមួយឪពុកម្តាយ) មានទីលំនៅភូមិឃុំកើតហេតុខាងលើ បានសម្រេចចំនួន០២ដង ខណះពេលដែលនារីរងគ្រោះកំពុងដេកនៅលើផ្ទះ (តាកខាងមុខ) តែម្នាក់ឯង។ ដោយម្ដាយជនរងគ្រោះសំរាន្តនៅក្នុងផ្ទះ ឃើញឱកាសល្អជនល្មោភកាមខាងលើ បានចាប់នាងរំលោភតែម្តង រហូតបានសម្រេចចំនួន០២ដង។
បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានឃាត់ខ្លួនជាបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរស្រុកឱរ៉ាល់ ដើម្បីបន្តកសាងសំណុំរឿង ទៅកាន់ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ចាត់ការតាមនីតិវិធី៕ អ៊ុ ណូន






