ប្រធានាធិបតីប្រេស៊ីល លោក Luiz Inacio Lula da Silva បាននិយាយថា ប្រទេសចិនដើរតួយ៉ាងសំខាន់ក្នុងកំណើនសេដ្ឋកិច្ចរបស់ប្រទេសប្រេស៊ីល ហើយប្រេស៊ីលសង្ឃឹមថានឹងបង្កើត “ភាពជាដៃគូយុទ្ធសាស្ត្រថ្មី” រវាងប្រទេសទាំងពីរ។
លោក បានមានប្រសាសន៍ថា ការរីកចម្រើនរបស់ប្រទេសចិនក្នុងរយៈពេល ៤០ ឆ្នាំចុងក្រោយនេះគឺគួរឱ្យកត់សម្គាល់ ហើយប្រេស៊ីលមានច្រើន ដែលត្រូវរៀនពីបទពិសោធន៍ នៃការអភិវឌ្ឍន៍របស់ប្រទេសចិន ដោយលោកបានបន្ថែមថា ប្រទេសចិនគឺជាដៃគូដ៏សំខាន់សម្រាប់ការអភិវឌ្ឍន៍វិទ្យាសាស្ត្រ និងបច្ចេកវិទ្យារបស់ប្រទេសប្រេស៊ីល។
មេដឹកនាំប្រេស៊ីល បាននិយាយថាលោកនឹងចូលរួមជាភ្ញៀវជាលើកដំបូងនៅក្នុងវេទិកាកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិកដែលនឹងប្រព្រឹត្តទៅនៅខែវិច្ឆិកាក្នុងទីក្រុងលីម៉ាប្រទេសប៉េរូ ជាកន្លែងដែលលោកគ្រោងនឹងពិភាក្សាជាមួយមន្ត្រីចិន អំពីលទ្ធភាពសម្រាប់ប្រេស៊ីលក្នុងការចូលរួម ក្នុងខ្សែក្រវ៉ាត់ និងផ្លូវ៕
ប្រែសម្រួលដោយ ម៉ុក ម៉ានិច






