
មេដឹកនាំនៃប្រទេសចិន និងបេឡារុស្ស បានសម្តែងនូវ “ចំណាប់អារម្មណ៍យ៉ាងខ្លាំង” របស់ពួកគេនៅក្នុងដំណោះស្រាយដោយសន្តិវិធីនៅអ៊ុយក្រែន។
ប្រធានាធិបតីចិន និងមេដឹកនាំបេឡារុស លោក អាឡិចហ្សេនដឺ លូកាស្ហេនកូ (Alexander Lukashenko) ដែលជាសម្ព័ន្ធមិត្តជិតស្និទ្ធរបស់លោក វ្ល៉ាឌីមៀ ពូទីន បានចេញសេចក្តីថ្លែងការណ៍ បន្ទាប់ពីកិច្ចពិភាក្សានៅទីក្រុងប៉េកាំង។
លោក លូកាស្ហេនកូបាននិយាយថា ប្រទេសរបស់លោក “គាំទ្រយ៉ាងពេញទំហឹង” សម្រាប់ផែនការទីក្រុងប៉េកាំង ដើម្បីការបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន។
ប្រទេសចិនបានប្រកាសផែនការសម្រាប់កិច្ចចរចាសន្តិភាព កាលពីសប្តាហ៍មុន ដោយអំពាវនាវឱ្យមានការគោរពអធិបតេយ្យភាពជាតិ។
លោក លូកាស្ហេនកូបានផ្តល់ជំនួយដល់មេដឹកនាំរុស្ស៊ីក្នុងសង្គ្រាម នៅអ៊ុយក្រែន ហើយអ្នកសង្កេតការណ៍បានមើលឃើញថា ដំណើររបស់លោកទៅកាន់ទីក្រុងប៉េកាំង គឺជាសញ្ញាមួយផ្សេងទៀតនៃប្រទេសចិនបិទជួរជាមួយរុស្ស៊ី និងសម្ព័ន្ធមិត្តរបស់ខ្លួន។
វាមិនជាក់លាក់ទេដែលនិយាយថា រុស្ស៊ីត្រូវតែដកកងទ័ពរបស់ខ្លួនចេញពីអ៊ុយក្រែន ហើយថ្កោលទោសការប្រើប្រាស់ “ទណ្ឌកម្មឯកតោភាគី” ដែលជាការរិះគន់ដោយប្រយោលរបស់សម្ព័ន្ធមិត្តលោកខាងលិចរបស់អ៊ុយក្រែន។
មេដឹកនាំ បេឡារុស្ស បានបន្ថែមថាគាត់ “គាំទ្រទាំងស្រុងនូវគំនិតផ្តួចផ្តើមស្តីពីសន្តិសុខអន្តរជាតិដែលអ្នកបានដាក់ចេញ” នេះបើយោងតាមការកត់សម្គាល់ដែលចេញផ្សាយដោយជំនួយការរបស់គាត់៕
ប្រែសម្រួលដោយ: ជ ង៉ា
