ក្រុមមន្ត្រីបាននិយាយថា កម្មករ៧ នាក់ដែលត្រូវបានចាប់ធ្វេីជាចំណាប់ខ្មាំងនៅរោងចក្រ P&G នៅខាងក្រៅទីក្រុងអ៊ីស្តង់ប៊ុល របស់ប្រទេសទួរគី ត្រូវបានជួយ សង្គ្រោះ បន្ទាប់ពីមានឧបទ្ទវ ហេតុរយៈពេលប្រាំបួនម៉ោង។ អភិបាលស្រុក សេដដឺ យ៉ាវ៉ុស(Seddar Yavuz) បាននិយាយថា ចំណាប់ខ្មាំងមិនមាន របួសទេ។
រូបភាពតាមអ៊ីនធឺណិត បានបង្ហាញមុខជន សង្ស័យ លាក់មុខដោយក្រមាជនជាតិប៉ាឡេស្ទីនពាក់អាវការពារគ្រាប់ និងកាន់កាំភ្លើង។ ចំណាប់ខ្មាំងដែលត្រូវបានឃុំខ្លួនគ្មានគ្រោះថ្នាក់ទេ បន្ទាប់ពីប្រតិបត្តិការជួយ សង្គ្រោះប្រកប ដោយភាពហ្មត់ចត់។
ទីភ្នាក់ងារ ព័ត៌ មាន DHA រាយការណ៍ថា អ្នកចាប់ចំណាប់ខ្មាំងបានចូលទៅក្នុងរោងចក្រ នៅម៉ោងប្រហែល ៣រសៀល។
ចំណាប់ខ្មាំងត្រូវបានដោះលែងភ្លាមៗនៅពាក់កណ្តាលអធ្រាត្រ ។ ក្រុមមន្ត្រីបាននិយាយថា ជនសង្ស័យចង់ទាក់ទាញការយកចិត្តទុកដាក់ចំពោះស្ថានភាពដែលកំពុងកើតមាននៅក្នុងតំបន់ហ្គាហ្សា។
ទង់ជាតិប៉ាឡេ ស្ទីន ត្រូវបានគេរាយការណ៍ថា ត្រូវបានលាបពណ៌នៅច្រកចូលអគារដោយមានសញ្ញាថា ទ្វារនឹងបើកសម្រាប់ហ្គាហ្សា។ មន្រ្តីប៉ូលិស មានការបិទផ្លូវចូលទៅរោងចក្រ ហើយបុគ្គលិកពេទ្យត្រូវបានបញ្ជូនទៅកាន់កន្លែងកើត ហេតុ។
មន្ត្រីបាននិយាយថា ការស៊ើបអង្កេតទ្រង់ទ្រាយធំលើឧបទ្ទវហេតុនេះកំពុងដំណើរការ។ ក្រុមហ៊ុនបានថ្លែងអំណរគុណចំពោះអាជ្ញាធរ និងអ្នកឆ្លើយតបដំបូង ដែលបានគ្រប់គ្រងស្ថានការណ៍ដោយភាពក្លាហាន និងប្រកបដោយវិជ្ជាជីវៈ។ ក្រុមហ៊ុនបានបន្ថែមថា ជន សង្ស័យមិនមែនជាបុគ្គលិកទេ៕
ប្រែសម្រួលដោយ: សាំង ម៉ីស៊ូ