ថ្ងៃ សៅរ៍ ទី០៨ ខែ កុម្ភៈ ឆ្នាំ២០២៥

 ព័ត៌មានថ្មី   
  • អភិបាលខេត្តប៉ៃលិន ចុះពិនិត្យមើលស្រូវប្រាំងដែលកំពុងខ្វះ ខាតទឹក ជាង ៨០០ហិចតា នៅឃុំស្ទឹងត្រង់ និងឃុំសាលាក្រៅ ដើម្បីធ្វើការអន្តរាគមន៍ជួយសង្គ្រោះ ប៉ៃលិន៖ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន អមដំណើរដោយមន្ទីរអង្គភាពជំនាញពាក់ព័ន្ធ ព្រមទាំងក្រុមការងារ ថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៥ បានអញ្ជើញចុះពិនិត្យមើលស្ថានភាពស្រូវប្រាំងរបស់ប្រជាកសិករ ជាង ៨១៧ហិចតា នៅភូមិដីស ឃុំស្ទឹងត្រង់ និងភូមិស្រែអន្ទាក់ ស្រុកសាលាក្រៅ ដើម្បីអោយមន្ទីរធនធានទឹក និងឧត្តុនិយមខេត្ត រកដំណោះស្រាយ ធ្វើការបូមទឹកសង្គ្រោះ បានទាន់ពេលវេលា ។ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍ជំរុញដល់មន្ត្រីជំនាញពាក់ព័ន្ធ ជាពិសេសមន្ទីរធនធានទឹក និងឧត្តុនិយមខេត្ត ព្រមទាំងអាជ្ញាធរមូលដ្ឋាន ត្រូវយកចិត្តទុកដាក់ចុះសិក្សាស្វែងយល់ដល់មូលដ្ឋាន ដោយពិនិត្យមើលស្ថានភាព លទ្ធភាពជាក់ស្ដែង នូវរាល់ប្រភពទឹក ដើម្បីធ្វើយ៉ាងណាជួយអន្តរាគមន៍ បូម ឬ បញ្ជូនទឹកបញ្ចូលស្រែ ជួយសង្គ្រោះស្រូវរបស់ប្រជាពលរដ្ឋ ដែលប្រឈម និងការខូច ខាត ដោយសារខ្វះទឹក គឺមិនត្រូវទុកឲ្យមានការខូចខាត ដោយយើងមិនបានជួយពួកគាត់ឲ្យអស់លទ្ធភាពដែលមាននោះឡើយ។ លោកជំទាវបណ្ឌិត បាន ស្រីមុំ បានសំនូមពរដល់បងប្អូនប្រជាកសិករ ត្រូវចូលរួមសហការជាមួយមន្ត្រីជំនាញ និងអាជ្ញាធរមូលដ្ឋាន ដើម្បីឱ្យការងារជួយអន្តរាគមន៍សង្គ្រោះស្រូវ តាមរយៈការ […]
  • អ្នកនាំពាក្យក្រសួងសាធារណៈការ÷ ចូលឆ្នាំខ្មែរខាងមុខនេះ លោកអ្នកចង់ជិះកាត់ពីកោះធំ ទៅលើកដែកលែងលំបាកទៀត ហើយ ឯកឧត្តម ផន រឹម អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួង សាធារណការ និងដឹកជញ្ជូន បានដោយដឹងថា ប្រជាពលរដ្ឋអាចធ្វើដំណើរបានដោយងាយស្រួល កាត់ពីស្រុកកោះធំ ទៅស្រុកលើកដែក នៃខេត្តកណ្តាល ដោយមិនចាំបាច់វាងទៅតាមផ្លូវផ្សេងណាទៀតឡើយ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ដែលនឹងឈានចូលមកដល់នាពេលឆាប់ៗខាងមុខនេះ។ ឯកឧត្តមបន្តថា កំណាត់ផ្លូវជាតិលេខ២៣ (NR23) ប្រវែង ១៩,៨ គីឡូម៉ែត្រ ទទឹង១១ម៉ែត្រ ពីគល់ស្ពានកោះធំ ត្រើយខាងកើត ក្នុងឃុំជ្រោយតាកែវ ស្រុកកោះធំ(PK0+000) ដល់ផ្លូវជាតិលេខ១៤ ឃុំពាមរាំង ស្រុកលើកដែក ខេត្តកណ្តាល (PK19+800)ឆ្លងកាត់ឃុំចំនួន៤ គឺឃុំជ្រោយតាកែវ ឃុំកំពង់ កុង ឃុំលើកដែក និងឃុំពាមរាំង បានស្ថាបនាជិតរួចរាល់ ។ សូមជម្រាបថា ខ្សែផ្លូវនេះជាផ្នែកចម្បង និងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល តភ្ជាប់នៅក្នុងតំបន់ ដ៏ប្រទាក់ក្រឡា ព្រមទាំងផ្តល់អាទិភាពសម្រាប់សម្រួលដល់ការធ្វើចរាចរណ៍របស់ពលរដ្ឋ។ គិតត្រឹមបំណាច់ខែមករា ឆ្នាំ២០២៥ គម្រោងលើកកម្រិត ជួស ជុល និងថែទាំកំណាត់ផ្លូវជាតិលេខ២៣ នៃគម្រោងកែលម្អផ្លូវថ្នល់ជំហានទី២ ការអនុអវត្តគម្រោងសម្រេចបានលទ្ធផលជារួម ៦៩,៤០%ហើយ.៕
  • យុទ្ធនាការរបស់ក្រសួងបរិស្ថាន កំពុងជំរុញឱ្យប្រជាពលរដ្ឋ ចូលរួមសម្អាត រៀបចំទីប្រជុំជន និងមូលដ្ឋាននៅក្នុងខេត្ត មណ្ឌលគិរី ឆ្ពោះទៅរកភាពស្អាត (មណ្ឌលគិរី)៖ ក្រសួងបរិស្ថាន បានបន្តសហការជាមួយរដ្ឋបាលខេត្តមណ្ឌលគិរី និងអង្គការ WWF នៅថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានធ្វើយុទ្ធនាការ «កម្ពុជាស្អាត ខ្មែរធ្វើបាន» នៅទីក្រុងសែនមនោរម្យ មានការចូលរួមពីតំណាងបណ្តារដ្ឋបាលស្រុកនៃខេត្តមណ្ឌលគិរី មន្ត្រីរាជការ លោកគ្រូ អ្នកគ្រូ សិស្សានុ សិស្ស និងតំណាងអង្គការ WWF ជាង៥០០នាក់។ ឯកឧត្តម ជួប ប៉ារីស៍ រដ្ឋលេខាធិការក្រសួងបរិស្ថាន ជំរុញឱ្យមានការចូលរួមបន្តអនុវត្តយុទ្ធនាការរបស់ក្រសួងបរិស្ថាន «ថ្ងៃនេះ យើងមិនប្រើថង់ប្លាស្ទិក» «យុទ្ធនាការកម្ពុជាស្អាត ខ្មែរធ្វើបាន» និង «យើងរួមកម្លាំងគ្នា ដើម្បីការពារបរិស្ថានកម្ពុជា» ដើម្បីសំអាតទីក្រុង ទីប្រជុំជន និងតាមផ្ទះភូមិឋាន ក្នុងខេត្ត មណ្ឌលគិរី ក៏ដូចកម្ពុជា បានស្អាត។ ជាមួយគ្នានេះ ឯកឧត្តម ជួប ប៉ារីស៍ ក៏បានជំរុញឱ្យសិស្សានុសិស្សខិតខំរៀនសូត្រ ដើម្បីក្លាយខ្លួនជាប្រជាពលរដ្ឋល្អ សម្រាប់អនាគតប្រទេសជាតិ។ សម្រាប់ឯកឧត្តម ងិន សុវិមាន អភិបាលរងនៃគណៈអភិបា លខេត្តមណ្ឌលគិរី បានថ្លែងស្វាគមន៍ ចំពោះការរៀបចំយុទ្ធនាការដើម្បីមណ្ឌលគិរី ស្អាតនាពេលនេះ។ […]
  • ក្រសួងបរិស្ថានសម្រេចផ្អាកដំណើរការផ្នែកផលិតកម្មក្រុមហ៊ុន Win Ta Garment & Finishing Co., Ltd. ក្រោយរកឃើញលួចបង្ហូរសំណល់រាវមានពណ៌ចូលស្ទឹងព្រែកត្នោត នៅរសៀលថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥ ក្រុមការងារអធិការកិច្ចនៃអគ្គនាយកដ្ឋានគាំពារបរិស្ថាន និងនាយកដ្ឋាន EIA ដឹកនាំដោយលោក ធីវ សុភារិទ្ធ អគ្គនាយករង ដោយមានការចូលរួមពីតំណាងមន្ទីរបរិស្ថានខេត្តកណ្តាល រដ្ឋបាលស្រុកអង្គស្នួល និងអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធ បានចុះត្រួតពិនិត្យករណីមានសេក្តីរាយការណ៍ថា ក្រុហ៊ុន Win Ta Garment & Finishing Co., Ltd. បានបង្ហូរសំណល់រាវមានពណ៌ចូលស្ទឹងព្រែកត្នោត បង្កឲ្យមានផលប៉ះពាល់ដល់ការប្រើប្រាស់ទឹក និងសុខភាពសាធារណៈ ស្ថិតនៅភូមិសរមាំង ឃុំព្រៃពួច ស្រុកអង្គស្នួល ខេត្តកណ្តាល។ ឆ្លងតាមរយៈនៃការពិនិត្យនៅទីតាំងជាក់ស្តែង និងការផ្តល់ព័ត៌មានពីតំណាងក្រុមហ៊ុន និងអាជ្ញាធរមូលដ្ឋាន មន្រ្តីជំនាញក្រសួងបរិស្ថានមើលឃើញថា៖ ក្រុមហ៊ុននេះ ជាប្រភេទរោងចក្របោកគក់សម្លៀកបំពាក់សុទ្ធ និងបានបើកដំណើរការនៅខែតុលា ឆ្នាំ២០២៤ ប៉ុន្តែរហូតមកដល់ពេលនេះ ក្រុមហ៊ុនពុំទាន់រៀបចំរបាយការណ៍ EIA រួចរាល់ទេ ដោយស្ថិតក្នុងលក្ខណៈជាពង្រាងនៅឡើយ។ នៅក្នុងដំណើរការបោកគក់ រោងចក្រ មានម៉ាស៊ីនបោកគក់ចំនួន២៥គ្រឿង (ប្រភេទធុនធំ) ដោយបច្ចុប្បន្នដំណើរការបោកគក់តែចំនួន១៥គ្រឿងប៉ុណ្ណោះ ដោយចំនួន១០គ្រឿងទៀតតម្លើងពុំទាន់រួចរាល់ និងមានកម្មករធ្វើការចំនួន៩០នាក់ ដែលធ្វើការពីរវេន/ថ្ងៃ (វេនពេលថ្ងៃ និងយប់)។ ក្រុមហ៊ុន មានអាងប្រព្រឹត្តិកម្មសំណល់រាវ ដោយរៀបចំបំពាក់បច្ចេកទេសសម្អាតតាមបែបលក្ខណៈជីវសាស្ត្រ-គីមីសាស្ត្រ។ […]
  • មុនដាច់ខែមករា រាជរដ្ឋាភិបាលសម្ដេចធិបតី ចម្រាញ់បានបេក្ខជនមានសមត្ថភាព៤០០នាក់ទៀត ឱ្យចូលរៀននៅបណ្ឌិត្យសភានគរបាលកម្ពុជា នាដើមឆ្នាំ២០២៥នេះ ពោលគឺនៅក្នុងខែមករា បន្ទាប់ពីបញ្ចប់ការប្រឡងក្របខ័ណ្ឌមន្រ្តីនគរបាលជាតិបំពេញជួសប្រចាំឆ្នាំ ២០២៤ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយប្រតិភាណរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា ដោយមានឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃជាសេនាធិការចម្រាញ់បានបេក្ខជនមានសមត្ថភាពចំនួន៤០០នាក់បន្ថែមទៀត ដើម្បីបណ្ដុះបណ្ដាលនៅបណ្ឌិត្យសភានគរបាលកម្ពុជា។ លោកបណ្ឌិត ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថា ដំណើរការប្រឡងជ្រើសរើសនេះ បានប្រព្រឹត្តទៅ ស្របតាមយុទ្ធសាស្រ្តបញ្ចកោណ ត្រង់មុំធនធាន មនុស្ស និងស្មារតី នៃមរតកនយោបាយដឹកនាំកំណែទម្រង់នគរបាលជាតិ ដាក់ចេញដោយអតីតរាជរដ្ឋាភិបាលសម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី ទទួលដឹកនាំអនុវត្តដោយសម្ដេចក្រឡាហោម ស ខេង អតីតឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ដោយចម្រាញ់បានទាំងបេក្ខជនមានកាយ សម្បទាត្រូវស្តង់ដារ និងចំណេះដឹងជាមូលដ្ឋានយ៉ាងច្បាស់ លាស់។ បើតាមលោកបណ្ឌិត ទូច សុឃៈ ក្នុងចំណោម បេក្ខជនទាំង ៤០០ នាក់នោះ បេក្ខជនថ្នាក់បរិញ្ញាបត្រវិទ្យាសាស្រ្តនគរបាល លើជំនាញប្រតិបត្តិការកិច្ចការនគរបាល ភាសាអង់គ្លេសមាន២៥នាក់ ជំនាញសន្តិសុខ ជំនាញសណ្តាប់ធ្នាប់សារធារណៈ និងជំនាញស៊ើបអង្កេតព្រហ្មទណ្ឌមានចំនួន១៧៥នាក់ […]
  • CMAC ផ្អាកបោសសំអាតមីននៅខេត្តចំនួន៨ បណ្ដោះអាសន្ន ក្រោយអាម៉េរិកផ្អាកផ្ដល់ជំនួយ ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកអគ្គនាយក នៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា(CMAC) បានចេញសេចក្ដីជូនដំណឹងដល់អាជ្ញាធរនិងប្រជាពលរដ្ឋតាមមូលដ្ឋាននៃខេត្តចំនួន៨ អំពីការផ្អាកកិច្ចប្រតិបត្តិការដោះមីនបណ្តោះ អាសន្នរយៈពេល៨៥ថ្ងៃ គិតពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៥តទៅ ក្រោយសហរដ្ឋអាម៉េរិកផ្អាកផ្ដល់ជំនួយ។ ឯកឧត្តម ហេង រតនា បានឲ្យដឹងថា លោកមានសេចក្តីសោកស្តាយជូនដំណឹងដល់អាជ្ញាធរនិងប្រជាពលរដ្ឋតាមមូលដ្ឋាននៃខេត្តកំពង់ចាម ក្រចេះ មណ្ឌលគីរី រតនគីរី ស្ទឹងត្រែង ត្បូងឃ្មុំ ស្វាយរៀង និងខេត្តព្រៃវែង មេត្តាជ្រាបថា កម្លាំងអង្គភាពសុីម៉ាក់កំពុងប្រតិបតិ្តការប្រចាំទិសខេត្តទាំងលេីនេះ ត្រូវផ្អាកកិច្ចប្រតិបត្តិការបណ្តោះអាសន្នរយៈពេល៨៥ថ្ងៃគិតពីថ្ងៃទី២៥ខែមករា ឆ្នាំ២០២៥តទៅរហូតដល់មានការជូនដំណឹងជាថ្មី។ លោក បានបន្តថា ការផ្អាកប្រតិបត្តិការនេះមូលហេតុអង្គការជាដៃគូដែលទទួលជំនួយពីរដ្ឋាភិបាលសហរដ្ឋអាម៉េរិក មកគាំទ្រកិច្ចសហប្រតិបត្តិការជាមួយអង្គភាពសុីម៉ាក់នោះ ត្រូវបានរដ្ឋាភិបាលសហរដ្ឋអាមេរិកផ្អាកការផ្តល់ជំនួយទាំងឡាយក្នុងក្របខណ្ឌទូទាំងពិភព លោក ក្នុងនោះក៏ប៉ះពាល់ដល់បណ្តាអង្គការដៃគូមួយចំនួនដែលកំពុងធ្វេីការនៅប្រទេសកម្ពុជាផងដែរ។ លោកបានបញ្ជាក់ថា ថ្នាក់ដឹកនាំអង្គភាពសុីម៉ាក់និងដៃគូអភិវឌ្ឍន៍បានមមាញឹកសម្របសម្រួលជាមួយមន្ត្រីទទួលបន្ទុកគម្រោងជំនួយនៃក្រសួងការបរទេសសហរដ្ឋអាម៉េរិក ក្នុងការបន្តគាំទ្រគម្រោងមនុស្សធម៌នេះ ដែលជំនួយរបស់រដ្ឋាភិបាលអាម៉េរិកផ្តល់ដល់អង្គការដៃគូសហប្រតិបត្តិការជាមួយអង្គភាពសុីម៉ាក់នេះ ដេីម្បីគាំទ្រកិច្ចប្រតិបត្តិការរបស់កម្លាំងអង្គភាពសុីម៉ាក់ក្នុងការបោសសម្អាតគ្រាប់បែកចង្កោមនិងគ្រាប់បែកទម្លាក់ពីយន្តហោះរបស់សហរដ្ឋអាមេរិកជាសំណល់សង្គ្រាមនៅកម្ពុជា។ សូមជម្រាបថា ជំនួយរដ្ឋាភិបាលសហរដ្ឋអាម៉េរិកផ្តល់ជូនអង្គភាពសុីម៉ាក់តាមរយៈអង្គការដៃគូក្នុងរយៈពេល ៤៥ខែ ដែលចាប់ផ្តើមពីថ្ងៃទី០១ ខែមីនា ឆ្នាំ២០២២ ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៥ មានថវិកាសរុបចំនួន […]
  • ឡើងមាឃ ឬឡើងអ្នកតា ទំនៀមបុរាណរបស់អ្នកស្រុកអង្គរដែលបញ្ជាក់ពីការបិទបញ្ចប់វដ្តនៃរដូវកសិកម្ម ជាទម្លាប់រៀងរាល់ឆ្នាំ ឱ្យតែដល់ថ្ងៃ៣កើត ខែមាឃធំ អ្នកស្រុកក្នុងតំបន់អង្គរ តែងតែប្រារព្ធពិធីឡើងមាឃយ៉ាងគគ្រឹកគគ្រេងទៅតាមលទ្ធភាពដែលអ្នកទ្រទ្រង់មាន មិនដែលខកខានឆ្នាំណាឡើយ។ ភូមិស្រុកជាច្រើនក្នុងតំបន់អង្គរបានរៀបចំពិធីនេះឡើងក្នុងថ្ងៃតែមួយ នៅកន្លែងអ្នកតាដែលពួកគាត់គោរពបូជាដូចជា ក្នុងភូមិ ទីទួលបុរាណ ប្រាង្គប្រាសាទ ឬវត្តអារាមជាដើម។ ជាលក្ខណៈ រួម គឺពិធីឡើងមាឃ ឬឡើងអ្នកតាតែងប្រារព្ធធ្វើឡើងនាពេលរសៀលដូចៗគ្នា និងមានគោលបំណងតែមួយ គឺដើម្បីសុំសុខ សប្បាយ សុំមានទឹកភ្លៀងគ្រប់គ្រាន់ក្នុងការធ្វើកសិកម្ម សុំឱ្យដីមានជីជាតិទទួលបានភោគផលច្រើន សត្វចៀសផុតពីជំងឺ។ ពិសេស គឺបង្ហាញពីការបិទបញ្ចប់វដ្តនៃរដូវកសិកម្ម។ ក្រៅពីលក្ខណៈរួមខាងលើ ទំនៀមបុរាណមួយនេះ ក៏មានលក្ខណៈខុសគ្នាខ្លះដែរទៅលើកិច្ចពិធីនិងរៀបចំគ្រឿងរណ្តាប់បូជាសំណែនដូចជា កន្លែងខ្លះធ្វើម្ហូបអាហារចំណីចំណុកចម្រុះ ខ្លះធ្វើនំបញ្ចុក ខ្លះពូនភ្នំស្រូវ កន្លែងខ្លះមានលៀងមេមត់ ឯខ្លះទៀតពុំមាននោះឡើយ។ អ្វីទាំងអស់នេះ យោងទៅតាមទម្លាប់របស់ប្រជាជន ជីវភាព និងការប្រតិបត្តិពីមួយជំនាន់ទៅមួយជំនាន់៕
  • មនុស្សទាំង៦៧នាក់ស្លាប់ ក្នុងឧប្បត្តិហេតុយន្តហោះបុកឧទ្ធម្ភាគចក្រ នៅសហរដ្ឋអាមេរិក មន្ត្រីជំនាញ អាមេរិក កាលពីថ្ងៃទី៣០ ខែមករាថា ឧប្បត្តិហេតុកណ្តាលអាកាសរវាងយន្តហោះដឹងអ្នក ដំណើរ American Airlines និងឧទ្ធម្ភាគចក្រយោធា បណ្តាលឲ្យមនុស្ស ទាំង៦៧នាក់ស្លាប់បាត់បង់ជីវិត។ នេះបើជាគ្រោះថ្នាក់ក្នុងវិស័យអាកាសចរណ៍ដ៏អាក្រក់បំផុត នៅសហរដ្ឋអាមេរិក ចាប់តាំងពីឆ្នាំ២០០១មក។ គិតរហូតមកដល់ពេលនេះ អាជ្ញាធរបានរកឃើញសាក សព យ៉ាងហោចណាស់ចំនួន២៨នាក់ ក្នុងនោះក៏មានសាកសព ៣នាក់ ដែលជាអ្នកបញ្ជាឧទ្ធម្ភាគចក្រយោធាអាមេរិក និងត្រូវបានស្រង់ចេញពីទន្លេ Potomac។ ឧប្បត្តិហេតុនេះ កើតឡើងនៅពេលដែលឧទ្ធម្ភាគចក្រយោធាហោះចូលគន្លងផ្លូវរបស់យន្តហោះដឹកអ្នកដំ ណើរ កាលពីយប់ថ្ងៃពុធ ចំពេលដែលយន្តហោះរៀបនឹងចុះចត នៅព្រលានយន្តហោះ Ronald Reagan។ យន្តហោះ American Airlines បានហោះចេញពីក្រុង Wichita នៃរដ្ឋ Kansas សំដៅមករដ្ឋធានីវ៉ាស៊ិនតោន ដោយមានអ្នកដំណើរសរុប ៦០នាក់ និងក្រុមអាកាសយានិក ៤នាក់។ ខណៈដែលឧទ្ធម្ភាគចក្រយោធា មានអ្នកបញ្ជាលើយន្តហោះ ៣នាក់ ជាទាហានអាមេរិក។ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានថ្លែង ប្រាប់អ្នកសារព័ត៌មាន នៅសេតវិមានថា គ្រោះថ្នាក់ធ្លាក់យន្ត […]
  • ការដ្ឋានសាងសង់ស្ពានអាកាសភ្លោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត សាងសង់សម្រេចបានប្រមាណ ៥២% ហើយ ភ្នំពេញ៖ ការដ្ឋានសាងសង់ស្ពានអាកាសភ្លោះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត សាងសង់សម្រេចបានប្រមាណ៥២% ហើយ។ ស្ពានអាកាសភ្លោះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ស្ថិតនៅតាមបណ្ដោយមហាវិថីសម្ដេចតេជោ ហ៊ុន សែន ប្រសព្វ និងផ្លូវជាតិលេខ២ ត្រង់ព្រំប្រទល់រវាង រាជធានីភ្នំពេញ និងខេត្តកណ្តាល ។ លោកស្រីដោ សម្ផស្ស នាយិការរងរដ្ឋបាល និងជាអ្នក នាំពាក្យរដ្ឋបាលរាជធានីភ្នំពេញបានឱ្យដឹងនៅថ្ងៃទី៣១ មករា ២០២៥ នេះថា៖ គិតមកដល់ពេលនេះការដ្ឋានសាងសង់ស្ពានអាកាសភ្លោះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែតទាំងមូលសម្រេចបានប្រមាណ ៥២%ហើយ។ចំពោះស្ពានដែលមានទិសដៅពីមហាវិថីសម្តេចតេជោហ៊ុន សែន(ផ្លូវ៦០ម៉ែត្រ) ទៅមហាវិថីព្រលានសម្តេចតេជោ បានសាងសង់គ្រឹះនិងសសរ ស្ពានរួចរាល់ហើយ។បច្ចុប្បន្នកំពុងតែដំឡើងធ្នឹមបេតុងបានប្រមាណជាង៦០% (៤ប្រលោះ/៧ប្រលោះ) ហើយ គ្រោងនឹងបញ្ចប់អ៊ុតកៅស៊ូផ្លូវស្ពាននៅចុងខែមិនាខាងមុខនេះ។ ចំពោះស្ពានដែលមានទិសដៅ ពីមហាវិថីព្រលានសម្តេចតេជោ ទៅមហាវិថីសម្តេចតេជោហ៊ុនសែន (ផ្លូវ៦០ម៉ែត្រ)បានសាងសង់គ្រឹះនិងសសររួចហើយ។ ឯការដំឡើងធ្នឹមនឹងរៀបចំចាប់ពីខែមេសាខាងមុខនេះ។ លោកស្រីដោ សម្ផស្ស បានបញ្ជាក់ផងដែរថា៖ ចំពោះការសាង សង់ដំឡើងធ្នឹមស្ពាននេះនឹងមានបិទចរាចរណ៍ រវាងមហាវិថីសម្តេចតេជោហ៊ុន សែន(ផ្លូវ៦០ម៉ែត្រ) មហាវិថីព្រលានសម្តេចតេជោនិងផ្លូវជាតិលេខ២ (ក្នុងបរិវេណការដ្ឋាន)ម្តងម្កាល ដោយសារការដ្ឋានត្រូវការប្រើប្រាស់គ្រឿងចក្រធំៗ និងដើម្បីពន្លឿនការងារអោយបានទាន់ផែនការ។ ដូចនេះសូមប្រជាពលរដ្ឋដែលប្រើប្រាស់ផ្លូវទាំនេះមេត្តាយោកយល់និងអធ្យាស្រ័យ។ ស្ពានអាកាសភ្លោះនេះ […]
  • សម្តេចប្រធានរដ្ឋសភា លើកទឹកចិត្ត អាស៊ែបៃហ្សង់ មកវិនិយោគមកបណ្តាក់ទុននៅកម្ពុជា លើឧស្សាហកម្មកែច្នៃ ថាមពល កសិកម្ម សុខាភិបាល បន្ថែមទៀត សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានលើកទឹកចិត្ត ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋអាស៊ែបៃហ្សង់ ប្រចាំព្រះរាជាណាចក្រកម្ពុជា ជួយទាក់ទាញអ្នកវិនិយោគអាស៊ែបៃហ្សង់ អញ្ជើញមកស្វែងរកឱកាសវិនិយោគថ្មីៗបន្ថែមទៀតនៅកម្ពុជា លើឧស្សាហកម្មកែច្នៃ ឧស្សាហ កម្មថាមពល និងកម្មន្តសាល ដែលជាវិស័យដ៏មានសក្តានុពលនៅក្នុងតំបន់ និងសកលលោក។ សម្ដេចរដ្ឋសភា ធិបតី ឃួន សុដារី បានលើកឡើងដូច្នេះនៅក្នុងឱកាសទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ស៊ូវគី មេឌីហ្សាដា (Shovgi Mechdizade) ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋអាស៊ែបៃហ្សង់ ប្រចាំព្រះរាជា ណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ ២០២៥ នៅវិមានរដ្ឋសភា។ សម្តេចប្រធានរដ្ឋសភា បានគូសបញ្ជាក់ថា កម្ពុជាកំពុងទទួលបានការចាប់អារម្មណ៍ និងទាក់ទាញអ្នកវិនិយោគយ៉ាងច្រើន ក្នុងវិស័យឧស្សាហកម្មទំាងនោះ ដោយសារកត្តាគោលនយោបាយពន្ធនាំចេញ ភូមិសាស្រ្ត នៃកំពង់ ផែប្រទេសកម្ពុជាមានលក្ខណៈអំណោយផល ផ្ដល់ភាពងាយស្រួលក្នុងការដឹកទំនិញចេញចូលតាមផ្លូវទឹក។ ជាមួយគ្នានេះសម្តេចបានបញ្ជាក់ថា ប្រទេសទាំងពីរនៅមានសក្តានុពលផ្សេងៗជាច្រើនទៀត ដើម្បីជំរុញ និងបង្កើនការវិនិយោគផងដែរ ក្នុងនោះការនាំចេញនូវផលិតផលកសិកម្មពីកម្ពុជា ដូចជា អង្ករ ម្រេច ផ្លែ ស្វាយ គ្រាប់ស្វាយចន្ទី […]
  • កម្ពុជាដាក់ឲ្យអនុវត្តជាផ្លូវការ នូវប្រព័ន្ធលក់សំបុត និងការត្រួតពិនិត្យសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី នេត សាវឿន តំណាងដ៏ខ្ពង់ខ្ពស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃព្រហស្បតិ៍ ទី៣០ ខែមករា ឆ្នាំ២០២៥នេះ បានអញ្ជើញប្រកាសដាក់ឲ្យអនុវត្តជាផ្លូវការ នូវប្រព័ន្ធលក់សំបុត និងការត្រួតពិនិត្យសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ។ នេះជាការដាក់ឲ្យអនុវត្តនូវ ថ្នាលឌីជីថល សម្រាប់ការលក់ និង ការគ្រប់ គ្រងការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ និង រមណីយដ្ឋាន ទេសចរណ៍ពាក់ព័ន្ធផ្សេងទៀត ក្រោមសមត្ថកិច្ចរបស់គ្រឹះស្ថានអង្គរ ដែលជាសមិទ្ធផលថ្មីមួយទៀត របស់រាជរដ្ឋាភិបាល ក្នុងកិច្ចប្រឹងប្រែងធ្វើឲ្យប្រសើរឡើង នូវការផ្តល់សេវាជូនដល់ ភ្ញៀវទេសចរអន្តរជាតិ, ការជំរុញការទាក់ទាញទេសចរអន្តរជាតិ និង ការលើកកម្ពស់កំណើនសេដ្ឋកិច្ចជាតិ ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី នេត សាវឿន បានបញ្ជាក់ថា រាជរដ្ឋាភិបាលបានចាត់ទុកវិស័យទេសចរណ៍ជាមាសបៃតងនិង ជាសរសរស្តម្ភមួយដ៏សំខាន់ ដែលជួយដល់ការជំរុញកំណើនសេដ្ឋកិច្ច, បង្កើតឱកាសការងារ និង លើកស្ទួយវប្បធម៌ជាតិ ។ ទេសចរណ៍ ជាវិស័យមួយដែលមានការរីកចម្រើនយ៉ាងរហ័ស តាមរយៈការចាប់យកនូវបច្ចេកវិទ្យាថ្មី ជាពិសេស បច្ចេកវិទ្យាឌីជីថល ដែលរួមចំណែកយ៉ាងសំខាន់ ក្នុងការគ្រប់គ្រង និង ការស្តារឡើងវិញនៃឧស្សាហកម្មទេសចរណ៍ ។ឯកឧត្តមឧបនាយករដ្ឋមន្រ្តី នេត […]
  • កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បង្ក្រាបករណីចាប់នារីៗញាត់ចូលវ៉ាលី ដើម្បីជំរិតទារប្រាក់បង្កដោយជនជាតិចិន កាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥ នៅចំណុចសណ្ឋាគារ នួ ឌី ស៊ី សង្កាត់ទឹងថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ មានករណីចាប់ជនរងគ្រោះឈ្មោះ HO THI LUONG ភេទស្រី អាយុ៣៧ ឆ្នាំ ជនជាតិវៀតណាម ដាក់ចូលទៅក្នុងវ៉ាលី ដើម្បីជំរិតទារប្រាក់ បង្កឡើងដោយជនមិនស្គាល់អត្តសញ្ញាណចំនួន០១ក្រុម ជនជាតិចិន។ ក្រោយពីមានហេតុការណ៍ខាងលើកើតឡើង ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៥ វេលាម៉ោង១៧៖៣០នាទី លោកឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នីរ័ត្ន, វរសេនីយ៍ឯក ហែម បូណា និងវរសេនីយ៍ឯក ឆាន់ គីមលី អនុប្រធាននាយកដ្ឋាន បានដឹកនាំកម្លាំងជំនាញរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានដឹកនាំសហការជាមួយអធិការដ្ឋាននគរបាលខណ្ឌដង្កោ និងខណ្ឌបឹងកេងកង រហូតកំណត់បានអត្តសញ្ញាណ និងទីតាំងលាក់ខ្លួនរបស់ជនសង្ស័យខាងលើ ដោយកម្លាំងជំនាញបានជួយសង្គ្រោះជនរងគ្រោះបានចំនួនម្នាក់ ឈ្មោះ ZHAO KANG LI ភេទស្រី អាយុ៤០ឆ្នាំ ជនជាតិចិន។ […]
  • ចំណុចមួយចំនួនដែលលោកអ្នកត្រូវដឹង មុននឹងចង់ចុះបញ្ជីសមាគមនិងអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក មាត្រា៦ នៃច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ដែលប្រកាសឱ្យប្រើនៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៥ បានចែងថា “សមាគម និងអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុកត្រូវចុះបញ្ជីនៅក្រសួងមហាផ្ទៃ” និងមាត្រា៩ បានចែងថា “សមាគម និងអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុកដែលមិនបានចុះបញ្ជី មិនត្រូវបានអនុញ្ញាតឱ្យធ្វើសកម្មភាពនៅក្នុងព្រះរាជាណាចក្រកម្ពុជាឡើយ។” ដូច្នេះ ដើម្បីអាចធ្វើសកម្មភាពបានដោយស្របច្បាប់ លោកអ្នកអាចស្វែងយល់អំពីនិយមន័យ បែបបទ និងនីតិវិធី នៃការចុះបញ្ជី ដូចខាងក្រោម៖ សមាគមក្នុងស្រុក សំដៅដល់អង្គការសមាជិកភាព ដែលត្រូវបង្កើតឡើងក្រោមច្បាប់កម្ពុជាដោយរូបវន្តបុគ្គល ឬនីតិបុគ្គល ក្នុងគោលបំណងធ្វើជាតំណាង និងការពារផលប្រយោជន៍សមាជិករបស់ខ្លួន ដោយមិនទាញយកចំណេញ ឬមិនយកកម្រៃមកចែកគ្នា។ ចំណែកឯ អង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុកសំដៅដល់អង្គការមិនមែនសមាជិកភាពរួមទាំងមូលនិធិ ដែលត្រូវបានបង្កើតឡើងក្រោមច្បាប់របស់កម្ពុជាដោយរូបវន្តបុគ្គល ឬនីតិបុគ្គលក្នុងគោលបំណងផ្តល់មូលនិធិ ឬសេវាកម្មលើវិស័យមួយ ឬច្រើនដើម្បីប្រយោជន៍សាធារណៈដោយមិនទាញយកចំណេញ ឬមិនយកកម្រៃមកចែកគ្នា។ ដើម្បីអាចបង្កើតសមាគមនិងអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក មាត្រា៥នៃច្បាប់ដដែលបានកំណត់ថា សមាគមតម្រូវឱ្យមានសមាជិកស្ថាបនិកយ៉ាងតិច៣រូបដែលមានអាយុគ្រប់១៨ឆ្នាំឡើងទៅ និងអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុកតម្រូវឱ្យមានសមាជិកស្ថាបនិកមានសញ្ជាតិខ្មែរចំនួនយ៉ាងតិច៣រូប ដែលម្នាក់ៗមានអាយុគ្រប់១៨ឆ្នាំឡើងទៅដូចគ្នា។ គួរបញ្ជាក់ថា សមាគមនិងអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក ត្រូវតែមានប្រធានជាជនជាតិខ្មែរ។ បន្ទាប់ពីបានបង្កើតរួច តំណាងស្ថាបនិកសមាគមនិងអង្គការមិនមែនរដ្ឋាភិបាលត្រូវដាក់ពាក្យស្នើសុំចុះបញ្ជីនៅក្រសួងមហាផ្ទៃ ដោយបំពេញនូវសំណុំលិខិតដូចជា៖ ១-ពាក្យសុំចុះបញ្ជីចំនួនពីរច្បាប់ ២-លិខិតបញ្ជាក់អាសយដ្ឋាន នៃទីស្នាក់ការកណ្តាលពីមេឃុំ ឬចៅសង្កាត់ ចំនួនមួយច្បាប់ ៣-ជីវប្រវត្តិស្ថាបនិកម្នាក់ៗចំនួនពីរច្បាប់ និង៤-លក្ខន្តិកៈចុះហត្ថលេខាដោយប្រធានសមាគមឬអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុកចំនួនពីរច្បាប់។ ជាមួយគ្នានេះដែរ […]
  • ឃុំដីឥដ្ឋ ទទួលបានជ័យលាភីលេខ១សម្រាប់ការប្រទ្បងប្រណំាងផ្ទៃក្នុងភូមិ ឃុំមានសុវត្ថិភាព ក្នុងវិស័យបរិស្ថានខេត្តកណ្តាល ឆ្នំា២០២៣ ខេត្តកណ្តាល៖ ឃុំដីឥដ្ឋ ស្ថិតក្នុងស្រុកកៀនស្វាយខេត្តកណ្តាលទទួលបានជ័យលាភីលេខ១ សម្រាប់ការប្រើទ្បើងប្រណាំងផ្ទៃក្នុងភូមិ ឃុំ មានសុវត្ថិភាពក្នុងវិស័យបរិស្ថានខេត្តកណ្តាលឆ្នាំ២០២៣ របស់រដ្ឋបាលខេត្តកណ្តាល និងភូមិស្តៅកន្លែង ២ ក្នុងឃុំដីឥដ្ឋទទួលបានជ័យលាភីលេខ១ផងដែរ។ លោក យ៉ែម ប៊ុណ្ណា មេឃុំដីឥដ្ឋបានលើកទ្បើងថា កត្តាសំខាន់ដែលធ្វើឲ្យឃុំដីឥដ្ឋទទួលបានជ័យលាភីលេខ១សម្រាប់ការប្រទ្បងប្រណាំងផ្ទៃក្នុងភូមិ ឃុំ មានសុវត្ថិភាពក្នុងវិស័យបរិស្ថានខេត្តកណ្តាលឆ្នាំ២០២៣នោះគឺដោយសារតែមានការយល់ ដឹង និងការចូលរួមយ៉ាងសកម្មពីប្រជាពលរដ្ឋក្នុងមូលដ្ឋាន គួបផ្សុំនឹងការប្តេជ្ញាចិត្តនិងការបំផុសចលនាយល់ដឹង និងលើក ទឹកចិត្តជាប្រចាំរបស់អាជ្ញាធរភូមិឃុំ សំខាន់រូបលោកផ្ទាល់ដែលជាថ្នាក់ដឹកនាំក្នុងឃុំដីឥដ្ឋ។ លោកមេឃុំបានឲ្យដឹងថា ពាក់ព័ន្ធនឹងយន្តការនេះ លោកក៏ធ្លាប់បានទៅចូលរួមនៅក្នុងថ្នាក់ជាតិអំពីការងារបរិស្ថានស្អាត ហើយលោកមានគំនិតថា បើសិនជាកម្មវិធីនេះត្រូវធ្លាក់ដល់ឃុំនោះ ក្នុងនាមលោកជាមេឃុំ នឹងព្យាយាមធ្វើយ៉ាងណាដណ្តើមពានរង្វាន់នេះឲ្យបានសម្រាប់ឃុំដីឥដ្ឋ។ ផ្តើមពីនោះលោកក៏មានយន្តការជាច្រើនដើម្បីសម្រេចបាននូវការងារស្តីពីបរិស្ថានស្អាតនេះ ដូចជាចលនាបំផុសការយល់ដឹងរបស់ប្រជាពលរដ្ឋសំខាន់ការយល់ដឹងអំពីបរិស្ថាន សុខភាព ហើយនេះជាកត្តាចម្បងដែលយើងព្យាយាមជាប្រចាំសំដៅបំផុសនិងលើកទឹកចិត្តប្រជាពលរដ្ឋក្នុងការចូលរួមចលនាប្រទ្បងប្រណាំង ។ យ៉ាងណាក៏ដោយលោកមិនភ្លេចទេថា ការងារទាំងអស់នេះចាំ បាច់ណាស់ក៏ត្រូវមានការចូលរួមផងដែរពីក្រុមប្រឹក្សាឃុំ មេភូមិ កម្លាំងនគរបាល ប្រជាការងារ លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សទាំងអស់ព្រោះថាសមាសភាពទាំងអស់នេះត្រូវមានការតាំងចិត្តខ្ពស់ និងអនុវត្តជាគំរូជាមុនសម្រាប់ចលនាប្រទ្បងប្រណាំងដ៏មានសារប្រយោជន៍នោះ។ លោក យ៉ែម ប៊ុណ្ណា ក៏បានបញ្ជាក់ដែរថា ពានរង្វាន់លេខ១ដែលឃុំដីឥដ្ឋទទួលបាននៅពេលនេះគឺជាពានរង្វាន់សម្រាប់ឆ្នាំ ២០២៣ ខណឆ្នាំ២០២៤ មិនមានទេ ហើយអាចនឹងបើកប្រកួតប្រជែងទ្បើងវិញនៅឆ្នាំ២០២៥។ លោកថាសម្រាប់ពានរង្វាន់នេះ គឺមានការវាយតម្លៃលើសោភណ្ឌភាព […]
  • ឯកឧត្តម គន់ គីម ណែនាំដល់អាជ្ញាធរមូលដ្ឋានត្រូវតាមដាននិងសង្គ្រោះស្រូវប្រាំងដែលខ្វះខាតទឹកឱ្យអស់ពីលទ្ធភាព (កំពង់ធំ)÷ ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានណែនាំដូច្នេះនៅក្នុងឱកាសដែលលោក អញ្ជើញចុះពិនិត្យផលប៉ះពាល់ដំណាំស្រូវរបស់កសិករដែលខ្វះទឹកស្រោចស្រព និងខូចខាតជាង៣០០ហិចតា ស្ថិតក្នុងឃុំសំព្រោជ ស្រុកស្ទោង ខេត្តកំពង់ធំ នារសៀលថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៥។ ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម បានបញ្ជាក់ថា អាជ្ញាធរគ្រប់មូលដ្ឋានត្រូវធ្វើការតាមដាន និងបូមទឹកស្រោចស្រពសង្គ្រោះស្រែស្រូវកសិករឱ្យបានទាន់ ពេលវេលានៅពេលដែលមានប្រភពទឹកស្រោចសព្វគ្រប់គ្រាន់ ដើម្បីសង្គ្រោះនិងបង្កើនទិន្នផលស្រូវកសិករថែមទៀត ហើយមិនត្រូវឱ្យស្រែកសិករណាម្នាក់រងខូចខាតដែលមានប្រភពទឹកហើយអាជ្ញាធរពុំបានដឹងឬមិនបានជួយបូមសង្គ្រោះនោះឡើយ។ ទន្ទឹមនឹងនេះ ឯកឧត្តមទេសរដ្ឋមន្ត្រី ពិតជាមានការសោកស្ដាយយ៉ាងខ្លាំងជាមួយប្រជាកសិករ ៤ភូមិនៅក្នុងឃុំសំព្រោជដែលមានស្រែសរុបជាង៣០០ហិចតា ដែលកំពុងខ្វះខាតទឹកស្រោច ស្រពហើយពុំមានប្រភពទឹកក្នុងការបូមសង្គ្រោះឱ្យបានទាន់ ពេលវេលាដែល ប្រឈមនឹងការខូចខាតឬស្វិតស្រពោនពុំទទួលបានផល ដែលធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចនិងជីវភាពពួកគាត់យ៉ាងខ្លាំង។ លើសពីនេះឯកឧត្តម បានណែនាំដល់អាជ្ញាធរភូមិ/ឃុំ/ស្រុក ត្រូវបង្កើតគណៈកម្មការចម្រុះក្នុងការគ្រប់គ្រងអាងទឹកនិងធ្វើការណែនាំដល់ម្ចាស់អាងស្តុកទឹកទាំងអស់ត្រូវទុកអាងសម្រាប់ស្តុកទឹកនិងបញ្ឈប់ការធ្វើស្រូវប្រាំងនៅក្នុងអាងដែលជាហេតុនាំឱ្យខ្វះខាតទឹកក្នុងការដាក់ស្រោចស្រែស្រូវយ៉ាងច្រើនថែមទៀត។ លើសពីនេះទៀត ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានសន្យានឹងផ្ដល់ពូជដល់កសិករទាំង៤ភូមិ សម្រាប់ព្រោះស្ដារឡើងវិញនៅពេលដែលមានប្រភពទឹកស្រោចស្រពគ្រប់គ្រាន់ ដើម្បីជួយទ្រទ្រង់សេដ្ឋកិច្ចប្រជាកសិករបានឡើងវិញ។ សូមបញ្ជាក់ថា ប្រជាកសិករខាងលើមាន៤ភូមិគឺ ភូមិពៃចំបក់ខ្ពស់ ដូនល្អ អូររំចេក ដែលសរុបមានស្រែ៣៤០ហិចតា ដែលទើបមានអាយុ កាល៦០ថ្ងៃ ហើយមានគ្រួសារសរុប២២៣គ្រួសារផងដែរ៕ ដោយសំនៀង

ចំនួនអ្នកឆ្លង COVID-19 លើលោកកើនដល់ជិត ៦លាននាក់ ស្លាប់ជាង ៣៦ម៉ឺននាក់ និងជាសះស្បើយជិត ២.៦ លាននាក់


ឧសភា ២៩
០១:០៥:០៧ ល្ងាច ២០២០
  ១៣៤២ Views

សហរដ្ឋអាមេរិច នៅតែជាប្រទេសដែលមានអ្នកឆ្លងច្រើនជាងគេបំផុតលើពិភពលោក មានចំនួនជាង១.៧ លាននាក់ និងមានអ្នកបាត់បង់ជីវិតរហូតដល់ជាង ១០ ម៉ឺននាក់។

ប្រទេសប្រេស៊ីលបានហក់ទៅឈរលំដាប់ទី ២ បន្ទាប់ពីសហរដ្ឋអាមេរិក ដែលមានអ្នកឆ្លងជាង៤៣ម៉ឺននាក់ ដឹងមានអ្នកស្លាប់ជាង២៦០០០នាក់។

 

ចែករំលែកបន្ត

  Address:

Northbridge Street, Sleng Roleung Village, Sangkat Toek Thla, Khan Sen Sok, Phnom Penh, Cambodia.                                                                                                                                              

  010 555 253 / 092 86 22 71
  info@seatv.com.kh
  8:00 AM - 6:00 PM

  The Southeast Asia Television (SEATV)