ប្រទេសចិន៖ ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីកម្រិត ៦.៨រ៉ិចទ័រ ដែលបានវាយប្រហារខេត្តស៊ីឈួន ភាគនិរតីនៃប្រទេសចិន កាលពីថ្ងៃទី៥ ខែកញ្ញា បានកើនឡើងដល់ ៩៣នាក់ហើយ ខណៈមនុស្ស ២៥នាក់នៅតែបាត់ខ្លួន។ នេះបើយោងតាមសារព័ត៌មាន ឆាយណា មេឌែរ គ្រុប ( China Media Group) បានរាយការណ៍កាលពីថ្ងៃចន្ទនេះ។
គួរបញ្ជាក់អោយដឹងផងដែរថា ចំនួនអ្នកស្លាប់ពីការរញ្ជួយដីបានវាយប្រហារ ៥៥នាក់ នៅក្នុងខេត្តស្វយ័ត ទីបេ ហ្កានជិ (Ganzi Tibetan) ខណៈដែលមនុស្ស ៣៨នាក់ផ្សេងទៀតត្រូ វបានគេបញ្ជាក់ថាបានស្លាប់នៅក្នុងទីក្រុង យ៉ាអាន(Ya’an) ៕
ប្រែសម្រួលដោយ: សាំង ម៉ីស៊ូ