សាឡាង ដឹកអ្នកដំណើរ និងនាវិកប្រហែល២៥០នាក់បានឆាបឆេះនៅភាគខាងត្បូងប្រទេសហ្វីលីពីន បណ្តាលឲ្យមនុស្ស៣១នាក់ បានលង់ទឹកស្លាប់ និងស្លាប់នៅក្នុងអគ្គីភ័យ និងត្រូវបានគេរកឃើញនៅពេលក្រោយ នេះបើយោងតាមអភិបាលខេត្ត។
អ្នកដែលត្រូវបានជួយសង្គ្រោះជាច្រើននាក់ បានលោតចុះពីលើសាឡាង អឹមវី លេឌី ម៉ារី ចយ 3 ( MV Lady Mary Joy 3) កាលពីថ្ងៃពុធដោយភ័យស្លន់ស្លោនៅកម្ពស់នៃភ្លើង ដោយត្រូវបានទាញចេញពីសមុទ្រដោយឆ្មាំសមុទ្រ កងទ័ពជើងទឹកកាណូត និងអ្នក នេសាទក្នុងស្រុកម្នាក់ទៀត។
អភិបាលខេត្ត ជីម ហាតាម៉ាន (Jim Hataman) បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា កិច្ចខិតខំប្រឹងប្រែងស្វែងរក និងជួយសង្គ្រោះកំពុងបន្តរកអ្នកដំណើរយ៉ាងតិច៧នាក់ដែលបាត់ខ្លួន។ គួរបញ្ជាក់ថា សាឡាងនេះកំពុងធ្វើដំណើរ ទៅកាន់ទីប្រជុំជន ជូឡូ ក្នុងខេត្ត ស៊ូលូ ពីទីក្រុងកំពង់ផែ ហ្សេមបាវអាងហ្គា (Zamboanga) ភាគខាងត្បូង នៅពេលឆាបឆេះនៅកណ្តាលទីក្រុង បាស៊ីឡាន នាពាក់កណ្តាលបអធ្រាត្រ។
នៅក្នុងហេតុការណ៍នេះយ៉ាងហោចណាស់អ្នកដំណើរ ២៣ នាក់បានរងរបួស ហើយត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ។
គួរបញ្ជាក់ថា ប្រទេសហ្វីលីពីនដែលជាប្រជុំកោះ ដែលមានកោះជាង៨៦,០០មានកំណត់ត្រា មិនល្អសម្រាប់សុវត្ថិភាពដែនសមុទ្រដោយកប៉ាល់តែងតែមានមនុស្សច្រើនកកកុញហើយកប៉ាល់ចាស់ៗ ជាច្រើននៅតែប្រើប្រាស់។ កាលពីខែឧសភា មនុស្សយ៉ាងហោចណាស់ ៧នាក់បានស្លាប់បន្ទាប់ពីមានភ្លើងឆេះសាឡាងហ្វីលីពីនល្បឿនលឿនដឹកមនុស្ស ១៣៤ នាក់៕
ប្រែសម្រួលដោយ ប៊ុន សុភាព