
នៅថ្ងៃព្រហស្បតិ៍ទី២២ ខែសីហាឆ្នាំ២០២៤ ចំនួនអ្នកស្លាប់នៅក្នុងការផ្ទុះនៅឯរោងចក្រផលិតឱសថក្នុងរដ្ឋ Andhra Pradesh ភាគខាងត្បូងប្រទេសឥណ្ឌាបានកើនឡើងដល់ ១៧ នាក់។
តាមការបញ្ជាក់របស់មន្ត្រីប៉ូលីសកាលពីថ្ងៃព្រហស្បតិ៍ អ្នករងរបួស៣៥ នាក់ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យក្នុង ស្រុក។
អគ្គីភ័យដ៏ធំមួយត្រូវបានបង្កឡើងដោយការផ្ទុះនៅជិតទីតាំងរ៉េអាក់ទ័រនៅខាងក្នុងរោងចក្រនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស Atchutapuram នៃស្រុក Anakapalle ចម្ងាយប្រហែល ៣០ គីឡូម៉ែត្រភាគខាងលិចនៃ Vishakhapatnam ដែលជាទីក្រុងសំខាន់មួយនៃ Andhra Pradesh ។
នាយករដ្ឋ មន្រ្តីឥណ្ឌា Narendra Modi បានសម្តែងការរំលែកទុក្ខចំពោះមរណភាព និងបានប្រកាសផ្តល់សំណងជារូបិយវត្ថុពីមូលនិធិសង្គ្រោះជាតិរបស់នាយករដ្ឋមន្ត្រី សម្រាប់គ្រួសារអ្នកស្លាប់ និងអ្នកដែលរងរបួស។
ប្រែសម្រួលដោយ ម៉ុក ម៉ានិច

