ទីភ្នាក់ងារគ្រោះមហន្តរាយរបស់ប្រទេសនេះបាននិយាយកាលពីថ្ងៃសៅរ៍ថា ប្រទេសហ្វីលីពីនបានកត់ត្រាអ្នកស្លាប់ចំនួន៧២នាក់ ដោយសារព្យុះត្រូពិច ណាល់ ហ្គា (Nalgae) ដែលបណ្តាលឱ្យមានទឹកជំនន់នៅក្នុងខេត្តភាគខាងត្បូងរបស់ហ្វីលីពីន។ អ្នកនាំពាក្យទីភ្នាក់ងារគ្រោះ មហន្តរាយលោក ប៊ែណាដូ រ៉ាហ្វាអេលីតូ អេលីជេនដ្រូ បានប្រាប់ស្ថានីយវិទ្យុ DZMM ថា មានអ្នករងរបួសចំនួន៣៣ នាក់ និងបាត់ខ្លួន ១៤នាក់ផ្សេងទៀតផងដែរ៕
បកប្រែដោយ រម៉ាម វ៉ុង






