
ឯ.ឧ វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឲ្យដឹងថា ក្នុងឆ្នាំ២០២០ កម្ពុជាដាំដំណាំដំឡូងមី បានចំនួន ៦២៨ ៨៩៤ ហិកតា គ្រាដែលផ្ទៃដីប្រមូលផលចំនួន ៥៨២ ០៥៥ ហិកតា ដោយទទួលបានទិន្នផលជាមធ្យម ចំនួន ២០,៦៨៨ តោន/ហិកតា។
ឆ្នាំ ២០២០ ផលដំឡូងមី ទទួលបានបរិមាណផល ចំនួន ១២ លាន ៤១ ៨១២ តោន គ្រាដែលបរិមាណនាំចេញ សរុប មានចំនួន ៧ លាន ២០៣ ១២៨ តោន។
តម្លៃផលិតផលសរុប មានចំនួន ១ពាន់ ១០៨ លាន ៣១៥ ៨៨១ ដុល្លារអាមេរិក៕


