ខេត្តកំពង់ចាម: គ្រោះអគ្គីភ័យបានឆាបឆេះកើតជាអណ្ដាតភ្លើងក្រហមច្រាលទៅលើអាកាស ចេញពីរោងចក្រផលិតក្តារបន្ទះ មានទីតាំងស្ថិតនៅជិតភ្នំប្រុសភ្នំស្រី។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១០និង១០នាទីយប់ថ្ងៃទី២៨ មីនា ២០២០ នៅភូមិស្រឡៅ ឃុំអំពិល ស្រុកកំពង់សៀម ។
អគ្គីភ័យនេះរលត់ទៅវិញទាំងស្រុងនៅវេលាម៉ោង ១និ៣៥នាទីយប់ រំលងអាធ្រាតឈានចូលព្រឹកថ្ងៃទី ២៩មីនា ដែលប្រតិបត្តិការនេះចំណាយអស់រយ:ពេលជាង ៣ម៉ោង ។
សរុបរថយន្តពន្លត់អគ្គីភ័យដែលប្រើប្រាស់ក្នុងប្រតិបត្តិការនេះគឺមានចំនួន ១១គ្រឿង ប្រើប្រាស់ទឹកអស់ ៣១សឺទែន និងប្រើប្រាស់កម្លាំងអន្តរាគមន៍វេនប្រចាំបញ្ជារបស់ស្នងការដ្ឋាននគរបាលខេត្ត, កម្លាំងផែនសណ្ដាប់ធ្នាប់, អគ្គីភ័យ, កម្លាំងរបស់អធិការដ្ឋាននគរបាលស្រុកកំពង់សៀម សរុបរួម ១៥០នាក់ ។
តាមការសាកសួរព័ត៌មានពីអ្នកបម្រើការងារក្នុងរោងចក្រដើមហេតុនៃអគី្គភ័យ គឺបណ្ដាលមកពីឆ្លងចរន្តអគ្គិសនី ត្រង់ចំណុចកន្លែងធ្វើពូកផ្នែកកណ្ដាលនៃផ្ទៃរោង ចក្រ។
បើតាមលោកវរសេនីយ៍ឯក ប៉ាន ដន រហូតមកដល់ព្រឹកភ្លឺច្បាស់ថ្ងៃទី២៩មីនា ត្រូវបានតំណាងរោងចក្របានបញ្ជាក់ពីទំហំនៃការខូចខាតដោយគ្រោះអគ្គីភ័យខាងលើនេះ មានទំហំប្រមាណជាង២ម៉ឺនដុល្លារ៕
ឆ្លងចរន្តអគ្គិសនីបង្កអគ្គីភ័យបឆាបឆេះរោងចក្រផលិតក្តារបន្ទះខេត្តកំពង់ចាម: គ្រោះអគ្គីភ័យបានឆាបឆេះកើតជាអណ្ដាតភ្លើងក្រហមច្រាលទៅលើអាកាស ចេញពីរោងចក្រផលិតក្តារបន្ទះ មានទីតាំងស្ថិតនៅជិតភ្នំប្រុសភ្នំស្រី។ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១០និង១០នាទីយប់ថ្ងៃទី២៨ មីនា ២០២០ នៅភូមិស្រឡៅ ឃុំអំពិល ស្រុកកំពង់សៀម ។ អគ្គីភ័យនេះរលត់ទៅវិញទាំងស្រុងនៅវេលាម៉ោង ១និ៣៥នាទីយប់ រំលងអាធ្រាតឈានចូលព្រឹកថ្ងៃទី ២៩មីនា ដែលប្រតិបត្តិការនេះចំណាយអស់រយ:ពេលជាង ៣ម៉ោង ។ សរុបរថយន្តពន្លត់អគ្គីភ័យដែលប្រើប្រាស់ក្នុងប្រតិបត្តិការនេះគឺមានចំនួន ១១គ្រឿង ប្រើប្រាស់ទឹកអស់ ៣១សឺទែន និងប្រើប្រាស់កម្លាំងអន្តរាគមន៍វេនប្រចាំបញ្ជារបស់ស្នងការដ្ឋាននគរបាលខេត្ត, កម្លាំងផែនសណ្ដាប់ធ្នាប់, អគ្គីភ័យ, កម្លាំងរបស់អធិការដ្ឋាននគរបាលស្រុកកំពង់សៀម សរុបរួម ១៥០នាក់ ។។តាមការសាកសួរព័ត៌មានពីអ្នកបម្រើការងារក្នុងរោងចក្រដើមហេតុនៃអគី្គភ័យ គឺបណ្ដាលមកពីឆ្លងចរន្តអគ្គិសនី ត្រង់ចំណុចកន្លែងធ្វើពូកផ្នែកកណ្ដាលនៃផ្ទៃរោង ចក្រ។ បើតាមលោកវរសេនីយ៍ឯក ប៉ាន ដន រហូតមកដល់ព្រឹកភ្លឺច្បាស់ថ្ងៃទី២៩មីនា ត្រូវបានតំណាងរោងចក្របានបញ្ជាក់ពីទំហំនៃការខូចខាតដោយគ្រោះអគ្គីភ័យខាងលើនេះ មានទំហំប្រមាណជាង២ម៉ឺនដុល្លារ៕
Posted by SEATV News 24 Hours on Sunday, 29 March 2020





