ភ្នំពេញ ៖ ឆ្លងចរន្តអគ្គីសនីបណ្តាលអោយឆាបឆេះបង្គោលភ្លើងមួយកន្លែងបង្ករកាភ្ញាក់ផ្អើល ហេតុការណ៍នេះកើតឡើង កាលពីវេលាម៉ោង៨និង៣៥នាទី ថ្ងៃទី១២ ខែមិថុនាឆ្នាំ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវម៉ៅសេទុង កែងនិងផ្លូវ១០៥ ក្នុងសង្កាត់បឹងកេងកង៣ខណ្ខចំកាមនរាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានអោយដឹងថាមុនដំបូងគាត់បានឃើញមានផ្សែងហុយតិចៗចេញពីបង្កោលភ្លើងស្រាប់តែមានផ្កាភ្លើងឆេះផ្ទុះចេញមកនិងធ្វើអោយមានអណ្តាតភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅផ្ទើលអ្នកក្បែរខាងបាននាំគ្នាយកបំពុងពន្លត់អគ្គីភ័យបាញ់អស់៦ធុងទឹកនរត់បានអោយសមត្ថកិច្ចទំនាកទំនងទៅខាងរថយន្តពន្លត់អគ្គីភ័យមកជួយ បាញ់ពន្លត់ទើបរលត់។ ហើយរថយន្តដែលមកជួយបាញ់ពន្លត់មាន៣គ្រឿងតែប្រើប្រាស់អស់តែ១គ្រឿងបាញ់ពន្លត់។
ក្នុងករណីនេះផងដែរ ប្រជាពលរដ្ឋដែលរស់នៅក្បែរៗនោះ បានសំណូមពរដល់មន្រ្តីអគ្គីសនី ជួយពិនិត្យទៅលើសសរដែក ដែលជាបង្គោលភ្លើងនេះព្រោះវាអាចងាយនឹងមានផលប៉ះពាល់ដល់អ្នកដែលរស់នៅក្បែរៗនោះដូចក្នុងករណីឆ្លងចរន្តអគ្គីសនីបណ្តាលអោយឆេះចឹង។ ស៊ុន ហេង











