
យ៉ាងហោចណាស់ មនុស្ស១៤ នាក់ត្រូវបានសម្លាប់ និង ១០ នាក់ផ្សេងទៀតបានរងរបួសនៅក្នុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលទៅលើសាលារៀនដែលគ្រប់គ្រងដោយអង្គការសហប្រជាជាតិដែលផ្តល់ជម្រកដល់ជនភៀសខ្លួននៅកណ្តាលហ្គាហ្សាស្ទ្រីប នេះបើយោងតាមប្រភពប៉ាឡេស្ទីនកាលពីថ្ងៃពុធ។យន្តហោះចម្បាំងអ៊ីស្រាអែលបានបាញ់មីស៊ីល មួយគ្រាប់នៅជំរកដែលផ្លាស់ប្តូរសាលារៀននៅក្នុងជំរុំជនភៀសខ្លួន al-Nuseirat ។
ការវាយប្រហារនេះបានកើតឡើងបន្ទាប់ពីការទម្លាក់គ្រាប់បែកពីមុនរបស់អ៊ីស្រាអែលទៅលើសាលារៀនដែលគ្រប់គ្រងដោយអង្គការសហប្រជាជាតិកាលពីថ្ងៃទី ៦ ខែកក្កដា ដែលបានសម្លាប់ជនជាតិប៉ាឡេស្ទីនយ៉ាងហោចណាស់ ១៦ នាក់ ដែលភាគច្រើនជាកុមារ និងស្ត្រី។
អ៊ីស្រាអែលបាននិងកំពុងធ្វើការវាយលុកទ្រង់ទ្រាយធំប្រឆាំងនឹងក្រុមហាម៉ាសនៅតំបន់ហ្គាហ្សាស្ទ្រីប ដើម្បីសងសឹកប្រឆាំងនឹងក្រុមហាម៉ាស់ ឆ្លងកាត់ព្រំដែនភាគខាងត្បូងអ៊ីស្រាអែលកាលពីថ្ងៃទី ៧ ខែតុលា ឆ្នាំ ២០២៣ អំឡុងពេលដែលក្រុមសកម្មប្រយុទ្ធហាម៉ាស់បានសម្លាប់មនុស្ស ១២០០ នាក់ និងចាប់ចំណាប់ខ្មាំងប្រហែល ២៥០ នាក់៕
ប្រែសម្រួលដោយ ម៉ុក ម៉ានិច




