យ៉ាងហោចណាស់ជនជាតិប៉ាឡេស្ទីន ១៥ នាក់ត្រូវបានសម្លាប់ និងរាប់សិបនាក់ផ្សេងទៀតបានរងរបួសនៅក្នុងការវាយប្រហារដ៏ខ្លាំងក្លារបស់អ៊ីស្រាអែលទៅលើទីក្រុង Khan Younis នៅភាគខាងត្បូងតំបន់ហ្គាហ្សាស្ទ្រីប។
ប្រភពសន្តិសុខប៉ាឡេស្ទីនបានប្រាប់ស៊ីនហួថា យន្តហោះចម្បាំង និងកាំភ្លើងធំរបស់អ៊ីស្រាអែលបានទម្លាក់គ្រាប់បែកលើផ្ទះជាច្រើននៅក្នុងតំបន់ Sheikh Nasser និង តំបន់ Ma’anហើយ មនុស្ស យ៉ាងតិច ១៥ នាក់ រួមទាំងកុមារត្រូវបានសម្លាប់ ក្នុងការវាយប្រហារនោះ។
ចាប់តាំងពីថ្ងៃទី ៧ ខែតុលា ឆ្នាំ ២០២៣ មក ក្រុមហាម៉ាស់ និងកងទ័ពអ៊ីស្រាអែលបានជាប់ពាក់ព័ន្ធក្នុងជម្លោះទ្រង់ទ្រាយធំដែលបានចាប់ផ្តើមជាមួយនឹងការវាយប្រហារដ៏សាហាវរបស់ពួកហាម៉ាស់ទៅលើទីក្រុងអ៊ីស្រាអែលក្បែរតំបន់ហ្គាហ្សាស្ទ្រីបដែលបានឡោមព័ទ្ធដែលបានសម្លាប់មនុស្សប្រហែល ១២០០នាក់ ។
អាជ្ញាធរសុខាភិបាលដែលមានមូលដ្ឋាននៅហ្គាហ្សាបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃពុធថា ចាប់តាំងពីការផ្ទុះឡើងនៃជម្លោះប៉ាឡេស្ទីន និងអ៊ីស្រាអែលនៅក្នុងខែតុលាឆ្នាំមុន យោធាអ៊ីស្រាអែលបានសម្លាប់មនុស្សចំនួន ៣៩ ,៩៦៥ នាក់ និងរបួស ៩២,២៩៤ នាក់នៅក្នុងតំបន់ហ្គាហ្សា៕
ប្រែសម្រួលដោយ ម៉ុក ម៉ានិច






