ម៉ាល់ឌីវ៖ យ៉ាងហោចណាស់មនុស្ស ១០នាក់បានស្លាប់ និងជាច្រើននាក់ទៀតរងរបួស នៅពេលអគ្គីភ័យបានឆាបឆេះផ្ទះសំណាក់ដ៏ចង្អៀតរបស់ពលករបរទេស ក្នុងរដ្ឋធានីរបស់ម៉ាល់ឌីវ (Maldives)។
ក្រុមមន្ត្រីកាលពីថ្ងៃព្រហស្បតិ៍បាននិយាយថា សាកសពចំនួន១០ ត្រូវបានរកឃើញពីជាន់ខាងលើនៃអគារមួយដែលត្រូវបានបំផ្លាញ នៅក្នុងអគ្គីភ័យ មានប្រភពចេញពីយានដ្ឋានជួសជុលរថយន្តនៅជាន់ផ្ទាល់ដី។ មន្ត្រីសន្តិសុខម្នាក់បាននិយាយថា អ្នកស្លាប់រួមមានជនជាតិឥណ្ឌា៩នាក់ និងជនជាតិបង់ក្លាដែសម្នាក់ នេះបើយោងតាមរបាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន AFP។
ប្រធានាធិបតីម៉ាល់ឌីវ ក៏បានបញ្ជាអោយមានការស៊ើបអង្កេតលើ ឧប្បត្តិហេតុអគ្គីភ័យដ៏គ្រោះថ្នាក់នេះផងដែរ។ “មនុស្សជាច្រើនបានបាត់បង់ជីវិត និងមួយចំនួនធំបានរងរបួស។ ដោយហេតុការណ៍នេះកំពុងត្រូវបានស៊ើបអង្កេតនៅឡើយ៕
ប្រែសម្រួលដោយ:ជ ង៉ា